no-alternative title

Huawei ថា អេក្រង់បត់ចេញបត់ចូលរបស់ Mate X2 គឺមានភាពរលូន និងអស្ចា្យជាងមុន ដោយសារតែខ្លួនបានប្រើ Hinge ដែលមានភាពរឹងមាំបំផុត

កាលពីថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវសមាជិកថ្មីនៃស្មាតហ្វូនដែលអាចបត់បាននោះគឺ Huawei Mate X2 ដែលមានទម្រង់នៃការបត់ថ្មីដែលបត់ចូលក្នុង។ ស្មាតហ្វូននេះ មានអេក្រង់ចំនួនភ្លោះ និងប្រើបន្ទះឈីប Kirin processor ដ៏ខ្លាំងក្លា និងការឌីស្សាញដែលពិតជាទាក់ទាញ និងអស្ចារ្យមែនទែន។ ស្មាតហ្វូន Huawei Mate X2 នេះ គឺមានការឌីស្សាញទម្រង់បត់ចូលក្នុង ខណៈពេលដែលស្មាតហ្វូន Mate X និង Mate Xs គឺមានទម្រង់នៃការបត់ចេញក្រៅ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញថ្មីនេះ គឺមានអេក្រង់ពីរ ខណៈពេលដែលអេក្រង់គោលរបស់វា គឺមានទំហំ 8-inch ដែលអាចបត់បានដែលមានកម្រិតភាពច្បាស់ខ្ពស់ និងផ្តល់នូវបទពិសោធន៍នៃការទស្សនាយ៉ាងអស្ចារ្យបំផុត។ នៅពេលដែលបត់នោះ ស្មាតហ្វូន Mate X2 អនុញ្ញាតអោយអ្នកប្រើប្រាស់ជាមួយនឹងអេក្រង់ទំហំ 6.45-inch Cover OLED ដែលមានកម្រិតភាពច្បាស់ FHD+ និងរន្ធ Pill-Shape នៅគែមខាងឆ្វេងនៃអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ មានការឌីស្សាញទម្រង់ថ្មីដែលរូបរាងរបស់វាពិតជាស្តើងខ្លាំងមែនទែន។ 

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ស្មាតហ្វូន Mate X2 ប្រើប្រាស់នូវប្រព័ន្ធ Hinge ថ្មី ដែលរឹងមាំក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះមានប្រើប្រាស់នូវលោហធាតុដែករឹងមាំដែលធន់ក្នុងការប្រើប្រាស់ ហើយវាមានការបន្ថែមនូវ Carbon Fiber ដែលធ្វើអោយតួខ្លួនរបស់ស្មាតហ្វូននេះស្រាលក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Huawei Mate X2 នេះមាន 4 ពណ៌ក្នុងការប្រើប្រាស់នោះគឺពណ៌ស ពណ៌ខ្មៅ ពណ៌ខៀវគ្រីស្តាល់ និងពណ៌ផ្កាឈូកគ្រីសា្តល់។

ស្មាតហ្វូន Huawei Mate X2 ប្រើប្រាស់នូវបន្ទះឈីប 5nmKirin 9000 chipsetដែលមានស្ថាបត្យកម្ម  Octa-core CPU ជាមួយនឹងអង្គគណនា 1 x Cortex -A77 ដែលមានល្បឿន 3.13 GHz, 3 x Cortex-A77 ដែលមានល្បឿន  2.54 GHz, 4 x Cortex-A55 ដែលមានល្បឿន 2.05 GHz។ ស្មាតហ្វូននេះ មានក្រាហ្វិកកាត 24-core mali-G78 GPU ដែលល្អក្នុងការលេងហ្គេម និងក្រាហ្វិកធំៗថែមទៀត។ បន្ទះឈីប Kirin 9000 នេះក៏ដំណើរការនូវបច្ចេកវិទ្យា 5G និង Wi-Fi 6+។

ស្មាតហ្វូន Huawei Mate X2 នេះ មានថាមពលថ្មទំហំ 4500mAh ដែលអាចបញ្ចូលថាមពលថ្មពេញបាន 50% នៅក្នុងពេល 30 នាទីជាមួយនឹងការប្រើប្រាស់នូវឆ្នាំងសាក 55W super-fast charger ។ ស្មាតហ្វូន Huawei Mate X2 នេះក៏មានប្រើប្រាស់នូវស្បែក  EMUI 11 សម្រាប់ទ្រទ្រង់នូវ multi-window mode, interface animations, UI ថ្មីនិងជាច្រើនទៀត។ វាក៏មាន Huawei Mobile Services (HMS) ផងដែរ។ ស្មាតហ្វូន  Mate X2 នេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ 4 គ្រាប់ប្រភេទ Leica ដែលមានកម្រិតសេនស័រ  1/1.28-inch RYYB sensor, 100x binocular zoom, 2.5cm super macro ដែលអាចធ្វើការថតរូបភាពច្បាស់គ្រប់ស្ថានភាព។ កាមេរ៉ានេះក៏មានការទ្រទ្រង់នូវមុខងារ autofocus និង Huawei AI Image Stabilization រួមជាមួយនឹង Photo Modes ដែលអាចជួយអ្នកប្រើប្រាស់អោយចាប់ប្លង់រូបភាពបានស្អាតថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន