no-alternative title

ព័ត៌មានផ្លូវការណ៍៖ ស្មាតហ្វូនជំនាន់ថ្មី OPPO Find X3 Series នឹងបង្ហាញមុខមាត់ពិតប្រាកដនៅថ្ងៃទី 11 ក្នុងខែមិនា ឆ្នាំ 2021

ក្រុមហ៊ុន OPPO ត្រៀមប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនក្នុងគ្រួសារ Find X3 Series នៅខែក្រោយនេះ ហើយគ្រួសារស្មាតហ្វូន Find X3 Series ដែលត្រៀមបង្ហាញខ្លួនគឺមានចំនួន 4 ម៉ូដែលរួមមាន Find X3, Find X3 Neo, Find X3 Lite និង Find X3 Pro។ ប៉ុន្តែ ទោះបីមានព័ត៌មានលេចលឺជាច្រើនក្តី ក៏ក្រុមហ៊ុន OPPO មិនបានបញ្ជាក់នូវកាលបរិច្ឆេទផ្លូវការណ៍ពីការមកដល់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែ សូមអរគុណដល់លោក Jon Prosser ដែលជាអ្នកទម្លាយព័ត៌មានចចាមអារាមដ៏ល្បីមួយរូប បានទម្លាយចេញពីកាលបរិច្ឆេទនាថ្ងៃនៃការមកដល់របស់  OPPO Find X3 Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ចុងក្រោយដែលទម្លាយចេញដោយលោក Jon Prosser បានប្រាប់អោយដឹងថា គ្រួសារស្មាតហ្វូនជំនាន់ថ្មី OPPO Find X3 Series នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 11 ខែមិនា ឆ្នាំ 2021 ខាងមុខនេះ។ លោក Prosser ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុន OPPO នឹងបើកអោយធ្វើការ Pre-Order ស្មាតហ្វូនជំនាន់ថ្មីនេះចាប់ពីថ្ងៃទី 31 ខែមិនា ខណៈដែរ ការចេញលក់ផ្លូវការណ៍គឺនឹងត្រូវធ្វើឡើងក្នុងថ្ងៃទី 14 ខែមេសា, 2021។

បើតាមរូបភាពដែលបានបែកធ្លាយចេញជាច្រើននាពេលកន្លងមក បានបង្ហាញអោយឃើញថា ម៉ូដែល Find X3 Neo និង Find X3 Pro គឺមានអេក្រង់កោងនៅគែមសងខាង និងជាអេក្រង់មានលែនទំលុះមួយគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេង។ ហើយអេក្រង់ Find X3 Pro នឹងប្រើបន្ទះបង្ហាញ AMOLED Display ទំហំ 6.7 អ៊ីញកម្រិត Quad-HD+ និងមាន refresh rate 120Hz។ ប្រភពដដែលបានបញ្ជាក់ទៀតថាសម្រាប់អេក្រង់របស់ Find X3 Neo ក៏នឹងមានទំហំប៉ិនម៉ូដែល Pro ដែរ ខណៈម៉ូដែល Lite នឹងមានអេក្រង់ទំហំ  6.4 អ៊ីញ។ Find X3 Pro នឹងប្រើប្រាស់នូវកំពូលឈីបស្មាតហ្វូន Snapdragon 888 ខណៈម៉ូដែល Find X3 នឹងប្រើបន្ទះឈីប Snapdragon 870។ ហើយម៉ូដែល Pro នឹងមានថ្មទំហំ 4,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 65W SuperVOOC2.0 និងសាកឥតប្រើខ្សែ VOOC Air Wireless Charging 30W។

សម្រាប់ប្រព័ន្ធកាមេរ៉ាក្រោយវិញ Find X3 Pro ត្រូវបានគេរំពឹងថានឹងមាន 4 គ្រាប់ ហើយមានលែនគោល និងលែនទូលាយទំហំ 50MP ប្រើសែនស័រ SONY IMX766 ដូចគ្នា រួមនឹងលែន Macro Zoom ដែលគេជឿជាក់ថាមានសមត្ថភាពអាចពង្រីកប្លង់ថតបាន 25X Microscope Zoom។ ចំណែកម៉ូដែល Lite ត្រូវបានប្រភពបញ្ជាក់ថាគឺម៉ូដែលប្តូរឈ្មោះថ្មីចេញពីម៉ូដែល Reno 5 5G និងមានអេក្រង់រាបស្មើរ ហើយដែលម៉ូដែល Neo វិញគឺជាការប្តូរឈ្មោះថ្មីចេញពីម៉ូដែល Reno 5 Pro+៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន