no-alternative title

ក្រុមហ៊ុន OPPO ក្លាយជាអ្នកនាំមុខគេក្នុងទីផ្សារស្មាតហ្វូននៅប្រទេសចិន ស្របពេលដែល vivo ឈរលេខរៀងទី 2 និងក្រុមហ៊ុន Huawei បានធា្លក់មកឈនៅលេខ 3

ប្រទេស ចិន គឺជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ហើយទីនេះ ក៏មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅទីនេះផងដែរ។ យ៉ាងណាមិញ ទីផ្សារនៅក្នុងប្រទេសចិន គឺមានភាពស្មុគស្មាញមែនទែន ហើយវាក៏មានការប្រកួតប្រជែងខ្លាំងក្លាផងដែរ។ យ៉ាងណាមិញ នៅទីនេះគឺមានអ្នកចាញ់ និងអ្នកឈ្នះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei ដែលធ្លាប់ជាក្រុមហ៊ុនដែលឈានមុខគេនៅលើទីផ្សារក៏ចាប់ផ្តើមបាត់បង់នូវចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ នេះមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដោយសារតែក្រុមហ៊ុននេះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក និងប្រឈមុខទៅនឹងការហាមឃាត់ជាច្រើនផងដែរ។ ចាប់តាំងពីខែសីហា ឆ្នាំ 2020 មក ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន គឺមានការធ្លាក់ចុះ។ នេះគឺដោយសារតែក្រុមហ៊ុននេះ មិនអាចសហការជាមួយនឹងក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីប Flagship បាន។ 

ដូច្នេះ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ គឺមានចំនួនកំណត់សម្រាប់ការដាក់លក់នៅលើទីផ្សារផងដែរ។ សម្រាប់ក្រុមហ៊ុន Huawei ការនាំយកនូវសមាសភាគ 5G ដែលមិនមានបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនោះ ពិតជារឿងដែលពិបាកមែនទែន។ វាបានធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុននេះដោយសារតែស្មាតហ្វូនច្រើនជាង 65% នៅក្នុងប្រទេសចិន នៅក្នុងត្រីមាសទី 4 ឆ្នាំ 2020 នេះគឺជាស្មាតហ្វូនប្រភេទ 5G ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនរបស់ Counterpoint Research បញ្ជាក់ថា ក្រុមហ៊ុន Huawei ពេលនេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 3 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។ នៅក្នុងបញ្ជីនេះ មិនមានក្រុមហ៊ុន Samsung និង Apple នោះទេ។ ក្រុមហ៊ុន OPPO គឺនាំមុខគេនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន ជាមួយនឹងចំណែកទីផ្សារចំនួន 21% ដែលមានការកើនឡើងចំនួន 26% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនចំណាត់ថ្នាក់ទី 2 គឺជាក្រុមហ៊ុន vivo ដែលមានចំនែកទីផ្សារចំនួន 20%។ ក្រុមហ៊ុន Huawei, Xiaomi និង Apple គឺជាប់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 16% ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន