no-alternative title

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន SK Hynix បានបង្ហាញថា ASUS ROG Phone 5 ប្រើប្រាស់នូវរ៉េម 18GB LPDDR5 DRAM

មកដល់ពេលនេះ ស្មាតហ្វូនជាច្រើនដែលបង្ហាញខ្លួននៅលើទីផ្សារ គឺមានរ៉េមកាន់តែធំឡើងៗ មានស្មាតហ្វូនខ្លះ រ៉េមទំហំធំជាងកុំព្យូទ័ររបស់អ្នកទៀត។ បន្ទាប់ពីទីផ្សារស្មាតហ្វូនលេងហ្គេមមានការពេញនិយមខ្លាំងក្លានោះ ក្រុមហ៊ុន Nubia ថ្មីៗនេះក៏ បង្ហាញនូវស្មាតហ្វូន RedMagic 6 series និងស្មាតហ្វូន RedMagic 6 Pro ដែលមានរ៉េមទំហំ 18GB ផងដែរ។ នៅមុនពេលដែលក្រុមហ៊ុន ASUS បង្ហាញនូវស្មាតហ្វូនរបស់ខ្លួននោះ ក្រុមហ៊ុន Hynix ក៏បញ្ជាក់អំពីព័ត៌មាននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SK Hynix ដែលជាក្រុមហ៊ុនផ្គត់ផ្គត់ទៅលើបន្ទះ ឈីបរបស់ប្រទេសកូរ៉េខាងត្បូង DRAMs (Dynamic Random-Access Memory) បាននិយាយថា ខ្លួននឹងផ្គត់ផ្គង់នូវរ៉េម 18GB LPDDR5 សម្រាប់ក្រុមហ៊ុន Asus របស់តៃវ៉ាន់ ហើយរ៉េមនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនលេងហ្គេម ROG Phone 5។ ថ្មីៗនេះ រ៉េមទំហំ 18GB ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនក៏មានការបែកធ្លាយនៅលើអ៊ីនធឺរណិតផងដែរ។  

ក្រុមហ៊ុន SK Hynix បាននិយាយថា ខ្លួនចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំទៅលើរ៉េម 18GB (gigabyte) LPDDR5 mobile DRAM ហើយ។ រ៉េមនេះគឺមានល្បឿន 6,400Mbps ដែលលឿនជាងជំនាន់ version ក្នុងពេលបច្ចុប្បន្នដែលមានល្បឿនត្រឹមតែ 5,500Mbps ប៉ុណ្ណោះ។ មានន័យថា អ្នកអាចផ្ទេរខ្សែភាពយន្ត 5GB FHD (Full-HD) នៅក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ។ 

ស្មាតហ្វូន ASUS ROG Phone 5 គ្រោងនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 10 ខែមីនានេះ ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ  6.78-inch OLED បន្ទះឈីប Snapdragon 888 និងអេក្រង់ខាងក្រោយ Dot-Matrix LED។ DXOMARK Audio បានទម្លាយថា ស្មាតហ្វូននេះ គឺមានរន្ធដោតកាសស្តាប់  3.5mm audio jack, Dual-Front facing speakers ផងដែរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,000mAh បច្ចេកវិទ្យាសាកថ្ម  65W rapid charging និងប្រព័ន្ធប្រតិបត្តិការ  Android 11 OSថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន