no-alternative title

បែកធ្លាយនូវកញ្ចក់អេក្រង់ខាងមុខរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេទម្លាយចេញនៅលើអនឡាញ

Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់មហាយក្សចិន គឺបានប្រឈមមុខទៅនឹងស្ថានភាពលំបាកជាច្រើននាពេលកន្លងមក ដោយសារតែរងនូវការរឹតបន្តឹងជាច្រើនដោយសហរដ្ឋអាមេរិក។ ប៉ុន្តែបើទោះបីជាក្រុមហ៊ុននេះ មានស្ថានភាពកាន់តែលំបាកនៅក្នុងទីផ្សារស្មាតហ្វូនក៏ដោយ ក៏ក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Flagship ថ្មីៗ របស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei P-series Flagship ត្រូវគេរំពឹងថា នឹងមាន 3 ម៉ូដែលនោះគឺ Huawei P50, P50 Pro និង P50 Pro+ ។ នៅពេលនេះ ស្មាតហ្វូន P50 Pro ក៏បានបែកធ្លាយនៅលើអនឡាញ ហើយវាក៏មានការបង្ហាញអំពីការឌីស្សាញទៅលើស្មាតហ្វូននេះផងដែរ។  មានការបង្ហាញថា ស្មាតហ្វូននេះ គឺមានគែមកោងនៅលើគែមខាងស្តាំនិងគែមខាងឆ្វេងរបស់វា  ហើយវាក៏មានគែមកោងនៅផ្នែកខាងក្រោម និងផ្នែកខាងលើរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ គឺមានរន្ធ Punch-Hole នៅកណ្តាលអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ បើធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុននោះ ការឌីស្សាញទៅលើស្មាតហ្វូន P50 Series នេះ គឺមានលក្ខណៈខុសប្លែកពីមុន ហើយវាបំពាក់នូវកាមេរ៉ាថ្មី និងសមត្ថភាពក្នុងការលេងហ្គេមថែមទៀតផង។ 

ប្រភពដដែលនេះ បានបន្ថែមថា ស្មាតហ្វូន Huawei P50 ក៏នឹងមានប្រភេទម៉ូដែល ‘Lite’ ផងដែរ ហើយស្មាតហ្វូននេះ ក៏នឹងដំណើរការជាមួយនឹងបន្ទះឈីប HiSilicon Kirin 9000E ថែមទៀតផង។ ស្មាតហ្វូន P50 Pro នឹងក្លាយជាម៉ូឌែលប្រភេទ Standard និងស្មាតហ្វូន  P50 Pro+ ដែលជាម៉ូឌែលប្រភេទ Pro នោះ គឺប្រើប្រាស់នូវបន្ទះឈីប  Kirin 9000៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន