no-alternative title

Xiaomi បង្ហាញនូវវីដេអូនៃការដោះមើលគ្រឿងក្នុងរបស់ស្មាតហ្វូន Redmi Note 10 Pro

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានចេញផ្សាយនូវវីដេអូមួយនៅលើ YouTube channel ផ្លូវការរបស់ខ្លួនដែលមានការបង្ហាញអំពីគ្រឿងក្នុងរបស់ស្មាតហ្វូន Redmi Note 10 Pro ស្របពេលដែលអ្នកជំនាញជាច្រើន ក៏បានដោះមើលនូវគ្រឿងខាងក្នុងរបស់ស្មាតហ្វូន Redmi Note 10 Pro នេះផងដែរ ប៉ុន្តែជាប្រភេទ version សម្រាប់ទីផ្សារអន្តរជាតិ។ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា លេខម៉ូឌែលរបស់ស្មាតហ្វូននេះ គឺស្ថិតនៅក្រោមស្មាតហ្វូនឈ្មោះ Redmi Note 10 Pro Max។ ស្មាតហ្វូន Redmi Note 10 Pro មានតម្លៃ $ 279 ហើយការលក់ស្មាតហ្វូននេះ គឺចាប់ផ្តើមនៅក្នុងខែមីនានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅក្នុងវីដេអូនេះ បានបង្ហាញ ក្រុមហ៊ុន Xiaomi គឺផ្តោតខ្លាំងមែនទែនទៅលើសមាសភាគរបស់ស្មាតហ្វូន Redmi Note 10 Pro។ ស្មាតហ្វូននេះ មានអេក្រង់ AMOLED ដែលមានកម្រិត refresh rate 120Hz, កាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 108 Megapixel កាមេរ៉ាខាងមុខទំហំ 16 Megapixel បន្ទះឈីប Qualcomm Snapdragon 732G SoC, LPDDR4X RAMថាមពលថ្មទំហំ 5020mAh រន្ធដោតកាសស្តាប់ 3.5 mm audio jack រន្ធដោត USB Type-C រន្ធដាក់ស៊ីមពីរ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀតផង។

Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមុនគេ ដែលបង្ហាញនូវស្មាតហ្វូន Flagship ដែលមានបន្ទះឈីប Qualcomm Snapdragon 888។ ក្រុមហ៊ុននេះ បានបង្ហាញនូវស្មាតហ្វូន Mi 11 នៅក្នុងខែធ្នូកន្លងទៅនេះ ជាមួយនឹងស្បែក MIUI 12.5 ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសជាផ្លូវការនូវស្មាតហ្វូន Flagship ថ្មីសម្រាប់ទីផ្សារសកលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន