no-alternative title

របាយការណ៍ថ្មី៖ Apple មានគម្រោងពង្រីកសង្វាក់ផលិតកម្មម៉ាស៊ីន Silicon MacBook Pro Series ជំនាន់ថ្មីក្នុងទ្រង់ទ្រាយធំនៅដើមឆមាសទីពីរឆ្នាំ 2021 នេះ

យោងតាមរបាយការណ៍របស់អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo  បាននិយាយថា ក្រុមហ៊ុន Apple គ្រោងពង្រីកសង្វាក់ផលិតកម្មម៉ាស៊ីន MacBook ជំនាន់ថ្មីដែលមានដូចជា MacBook Pro 14-Inch និង 16-Inch ដែលប្រើបន្ទះឈីប Silicon ផ្ទាល់ខ្លួនលក្ខណៈទ្រង់ទ្រាយធំនៅដើមឆមាសទី 2 ក្នុងឆ្នាំ 2021 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ដែលបានចុះផ្សាយចុងក្រោយនេះគឺមាននិយាយថា Apple គ្រោងនឹងចាប់ផ្តើមសង្វាក់ផលិតកម្មម៉ាស៊ីនកុំព្យូទ័រ MacBook ជំនាន់ថ្មីលក្ខណៈទ្រង់ទ្រាយធំចាប់ពីខែឧសភា ដល់ខែមិថុនា និងបន្តរហូតដល់ឆមាសទីពីរក្នុងឆ្នាំ 2021 នេះ ហើយម៉ាស៊ីន MacBook ជំនាន់ថ្មីនោះត្រូវបានគេដឹងថាជា MacBook Pro Series ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា Apple នឹងចាប់ផ្តើមពង្រីកសង្វាក់ផលិតកម្ម MacBooks ជំនាន់ថ្មីប្រើបន្ទះឈីប Apple Silicon ដែលអភិវឌ្ឍន៍ឡើងដោយខ្លួនឯងនៅឆមាសទី 2 ដែលនឹងចាប់ផ្តើមនៅដើមខែកក្តដា ហើយការប្រកាសចេញលក់នឹងត្រូវធ្វើឡើងនៅមុនដំណាច់ឆ្នាំ 2021។ បើយោងទៅលើការចុះផ្សាយរបស់បណ្តាញសារព័ត៌មានជប៉ុន Nikkei Asia បាននិយាយថា Apple នឹងប្រើប្រាស់បន្ទះឈីប Apple Silicon របស់ខ្លួនដែលជាផ្នែកមួយនៃការផ្លាស់ប្តូរក្នុងរយះពេល 2 ឆ្នាំចុងក្រោយនេះ ក្រោយពីបញ្ឈប់ការប្រើប្រាស់បន្ទះឈីបដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Intel ដែលបានប្រើអស់រយះពេលជាយូរយារណាស់មកហើយនោះ។

បើតាមការលើកឡើងរបស់លោក Ming-Chi Kuo បានអោយដឹងថា សម្រាប់ម៉ាស៊ីន MacBook Pro ជំនាន់ថ្មីមិនត្រឹមតែប្រើបន្ទះឈីប Apple Silicon (M1) ជំនាន់ថ្មីប៉ុណ្ណោះទេ ម៉ាស៊ីនជំនាន់ថ្មីនេះក៏នឹងប្រើបច្ចេកវិទ្យាអេក្រង់ថ្មី mini-LED Display រួមជាមួយនឹងការឌីស្សាញរូបរាងថ្មីកោងបែប Flat-edges ទាំងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមទៀតផង។ បន្ថែមពីនេះពូកវាក៏មានភ្ជាប់នូវរន្ធ HDMI, SD Card reader, ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម MagSafe ជាមួយខ្សែសាកប្រភេទ magnetic រួមទាំងការប្រើប្រាស់នូវគ្រាប់ឃី physical function keys ជំនួសអោយការប្រើប្រាស់នូវ Touch bar ផងដែរ។

បើតាមការលើកឡើយរបស់លោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន DigiTimes វិញបាននិយាយថា MacBook Pro Silicon ជំនាន់ថ្មី គឺនៅបន្តប្រើរន្ធដោត USB-C ដែលមានចំនួនពីររន្ធនៅជិតជាមួយរន្ធសាក MagSafe និងពីររន្ធទៀតស្ថិតនៅលើចំហៀងម្ខាងទៀតរបស់ម៉ាស៊ីន។ សម្រាប់ព័ត៌មានចុងក្រោយបំផុតគឺបាននិយាយថា Apple គ្រោងប្រារព្ធព្រឹត្តិការណ៍មួយនៅថ្ងៃទី 23 ខែមិនា ខាងមុខនេះ ដើម្បីដាក់បង្ហាញចេញនូវផលិតផលថ្មីៗមួយចំនួនដែលរួមមានដូចជា iPad Pro 12.9-Inch mini-LED Display, Apple New TV ក៏ដូចជាម៉ាស៊ីនកុំព្យូទ័រ Silicon MacBook Pro Series ជំនាន់ថ្មីផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន