no-alternative title

Huawei នឹងចេញលក់នាឡិកាដៃម៉ូដែលពិសេស Watch Fit Elegant ដែលមានតួរស្រោបដោយ Stainless Steal នៅចក្រភពអង់គ្លេសនាថ្ងៃទី 26 ខែមិនាខាងមុខនេះ

ក្រុមហ៊ុន Huawei នឹងប្រកាសចេញលក់នាឡិកាសុខភាព Watch Fit ដែលជាម៉ូដែលពិសេសហៅថា Watch Fit Elegant នៅទីផ្សារចក្រភពអង់គ្លេសនាថ្ងៃទី 26 ខែមិនា ខាងមុខនេះ តាមរយះហាង Huawei Store និងហាងលក់រាយជាច្រើនទៀតជាមួយតម្លៃខ្ទង់ £110 ឬប្រហែល $173។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកាឆ្លាតវៃ Watch Fit ម៉ូដែលពិសេសនេះគឺមានលក្ខណៈសម្បត្តិខ្ពស់ជាង Watch Fit ស៊េរីធម្មតាដែលបានប្រកាសចេញកាលពីកំឡុងខែសីហា ឆ្នាំ 2020 កន្លងទៅ ដោយក្នុងនោះ គឺមានដូចជាតួរនាឡិកាត្រូវបានផលិតឡើងពីលោហៈធាតុ Stainless Steal និងមានខ្សែពាក់ជាប្រភពជ័រទន់ពិសេសហៅថា soft fluoroelastomer ដែលមានភាពធន់នឹងកំដៅ សារធាតុប្រេង សំណើម ទន់ក្នុងការកាច់បត់ខ្ពស់បំផុតជាងខ្សែដៃដែលផលិតពីសារធាតុស៊ីលីកូន ព្រមទាំងមិនបង្កអោយកើតអាលែហ្ស៊ីស្បែកទៀងផង។

Huawei Watch Fit Elegant មានជម្រើសពីរម៉ូដែល គឺម៉ូដែលមានតួរពណ៌ទឹកមាស និងខ្សែពណ៌ស និងម៉ូដែលពណ៌ខ្មៅហៅថា Midnight Black ដែលមានស៊ុម និងទំពក់ខ្សែពណ៌ទឹកប្រាក់។ ក្រៅតែមានស៊ុមជាដែក Stainless Steal និងខ្សែប្រភេទជ័រទន់គុណភាពខ្ពស់ទៅ សម្រាប់គុណសម្បត្តិរបស់ Watch Fit Elegant គឺនៅរក្សាដូចគ្នានឹងម៉ូដែលធម្មតាដដែលក្នុងមានដូចជា អេក្រង់កោង 2.5D AMOLED ទំហំ 1.64 អ៊ីញ កម្រិត HD ទំហំ 280x456px មានភាពម៉ដ្ឋលើផ្ទៃអេក្រង់ 326ppi និងមានផ្ទៃបង្ហាញចេញសរុបកម្រិត 70% និងទ្រទ្រង់នូវមុខងារ Full-Screen ជាដើម។

សម្រាប់ទំហំវិមាត្ររួមរបស់នាឡិកាវិញគឺ 46 x 30 x 10.7mm។ ហើយដោយសារតែវាប្រើប្រាស់នូវស៊ុមស្រោបតួរជាប្រភេទ Stainless Steal ទើបធ្វើអោយទំងន់របស់វាកើនជាងម៉ូដែលធម្មតាប្រមាណ 6 ក្រាមគឺឡើងដល់ 27 ក្រាម ដោយម៉ូដែលធម្មតាគឺមានទំងន់ 21 ក្រាម។ ជាមួយគ្នានេះដែរ Watch Fit Elegant ត្រូវបាន Huawei ដាក់បញ្ចូននៅមុខងារ Always On Display ថ្មីចំនួន 6 ស្ទាយ សម្រាប់បង្ហាញព័ត៌មានមួយចំនួននៅពេលដែលអេក្រង់នាឡិកាបិទ។ Watch Fit Elegant បំពាក់នូវបន្ទះឈីប Kirin A1 ប្រតិបត្តិការដោយ Huawei Watch LiteOS និងមានថ្មកាន់ថាមពលប្រើបាន 12 ម៉ោង (Stand-by mode)។ 

ជាងនេះទៅទៀត Watch Fit Elegant មានភ្ជាប់នូវមុខងារតាមដានទីតាំង (GPS Sensor), ប្រព័ន្ធការពារទឹក និងធូលីកម្រិត 5ATM, មុខងារវាស់ចង្វាក់បេះដូង (AI Heat rate Algorithm), មុខងារវាស់កម្រិតអ៊ុកហ្ស៊ីសែនក្នុងឈាម (SpO2 blood oxygen saturation detection), រួមនឹងមុខងារសំខាន់ៗជាច្រើនទៀតដូចជា 6-axis IMU sensor (Accelerometer sensor, Gyroscope sensor), Optical heart rate sensor, capacitive sensor, ambient light sensor, 24-hour heart rate monitoring, menstruation cycle trackers, Huawei TruSleep 2.0 for better sleep tracking, and TruRelax to keep track of your stress meter...ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន