no-alternative title

យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei ប្រចាំឆ្នាំ 2020 កន្លងទៅនេះ បានបង្ហាញថា ក្រុមហ៊ុនចិនមួយនេះ នៅតែខ្លាំង

ដូចយើងបានដឹងហើយ ពីស្ថានភាពបច្ចុប្បន្នរបស់ Huawei ពោលគឺក្រុមហ៊ុននេះ នៅតែបន្តដំណើរទៅមុខទៀត បើទោះជាសភាពរបស់គេជាមួយអាមេរិក កាន់តែបន្តភាពតានតឹងក៏ដោយ។ ប្រាកដណាស់ ដោយសារតែឥទ្ធិពល នៃការដាក់ពិន័យរបស់អាមេរិក គឺនឹងប៉ះពាល់ដល់ចំណូលរបស់ Huawei ជាមិនខាន ប៉ុន្តែបើតាមការបង្ហាញចេញពីសំណាក់ Huawei ផ្ទាល់នាពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនគេនៅតែបន្តមានចំណូលកើនឡើងដដែល គ្រាន់តែនោះគឺជាកំណើនយឺតមួយ បើធៀបទៅនឹងពេលដែលគេមិនទាន់ទទួល ការដាក់ពិន័យពីអាមេរិក ក៏ដូចជាបញ្ហាជំងឺរាតត្បាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនខុសទេ បើតាមការបង្ហាញចេញពី Huawei បានឲ្យដឹងថា នៅក្នុងឆ្នាំ 2020 កន្លងទៅ ចំណូលសរុបរបស់គេ ដែលទទួលបានមានប្រមាណជា 136.7 ពាន់លានដុល្លារ កើនឡើងប្រមាណជាខ្ទង់ 3.8% រីឯប្រាក់ចំណេញវិញ ក៏មានការកើនឡើងប្រមាណជាខ្ទង់ 3.2% ដូចគ្នា ដោយសរុបជាទឹកប្រាក់ទៅ គឺត្រូវនឹងខ្ទង់ 9.9 ពាន់លានដុល្លារផងដែរ។ ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ដែរថា បើទោះជាគេជួបប្រទះជាមួយបញ្ហាលំបាក ដោយសារអាមេរិក ក៏ដូចជាបញ្ហាជំងឺឆ្លង COVID-19 ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ 2020 គេនៅតែបន្តដំណើរការរបស់ខ្លួនបានយ៉ាងរលូន ជាក់ស្ដែងសម្រាប់វិស័យទូរគមនាគមន៍របស់គេ គឺនៅតែព្យាយាមធ្វើឲ្យបណ្ដាញជាង 1,500 ក្នុងចំណោមប្រទេស និងតំបន់ជាង 170 នោះ បន្តមានស្ថេរភាពដូចដើម។ 

ក្រៅពីនេះ Huawei ក៏បានព្យាយាមអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន ទៅលើផ្នែកផ្សេងៗ ឲ្យកាន់តែប្រសើរឡើងដែរ ជាក់ស្ដែងដូចជា គេបានប្រកាសចេញផ្លូវការនូវ HarmonyOS និងពង្រីក Huawei Mobile Services (HMS) របស់ខ្លួន ឲ្យកាន់តែធំ ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ កាន់តែសម្បូរបែបថែមទៀត។ គួរបញ្ជាក់ដែរថា ចំណូលមួយផ្នែកធំរបស់ Huawei ក្នុងឆ្នាំ 2020 គឺដោយសារតែភាពជោគជ័យរបស់គេ ក្នុងទីផ្សារប្រទេសចិននោះឯង ដោយគេកាន់តែទទួលបានការគាំទ្រច្រើន ជាពិសេសនោះ គឺជាការដាក់សម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធ 5G ជាផ្លូវការនេះតែម្ដង ដែលក្លាយជាផ្នែកសំខាន់មួយ ជំរុញឲ្យចំណូលរបស់គេបន្តកើនឡើង។ សម្រាប់ការដាក់ឲ្យដំណើរការ 5G នេះដែរ មិនមែនមានតែលើទីផ្សារចិនមួយទៀត ជាក់ស្ដែង Huawei ក៏បានពង្រីកខ្លួនចូលទៅកាន់ទីផ្សារអឺរ៉ុប, តំបន់មជ្ឈឹមបូព៌ា ព្រមទាំងតំបន់អាហ្រ្វិកផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន