no-alternative title

Huawei បាននាំយកផលិតផល Desktop Monitor ដំបូងរបស់ខ្លួនចូលទៅប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេស

ក្រុមហ៊ុន Huawei បានប្រកាសចូលរួមក្នុងអាជីកម្មម៉ូនីទ័រម៉ាស៊ីនកុំព្យូទ័រលើតុ ឬហៅថា Desktop Monitor នៅទីផ្សារចក្រភពអង់គ្លេសជាផ្លូវការណ៍ហើយ ជាមួយនឹងការប្រកាសចេញលក់នូវម៉ូនីទ័រស៊េរីថ្មីដំបូងរបស់ខ្លួនដែលមានអេក្រង់ទំហំ 23.8 អ៊ីញ។ ម៉ូនីទ័រម៉ាស៊ីនកុំព្យូទ័រលើតុស៊េរីថ្មីដំបូងរបស់ Huawei នេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវបន្ទះបង្ហាញ IPS LCD ដែលទ្រទ្រង់ទំហំរីសូលូហ្ស៊ីន 1920x1080px ប្រើប្រាស់បច្ចេកវិទ្យាចាក់ពណ៌កម្រិត 72% NTSC Color gamut ជាមួយនឹងមុខងារបង្ហាញចេញបែប 178 ដឺក្រេ Viewing angle ។ ជាមួយគ្នានេះដែរម៉ូនីទ័រស៊េរីថ្មីរបស់ Huawei មានភ្ជាប់មកជាមួយជើងទម្រដែលអាចអោយអ្នកប្រើកាច់ចុះក្រោមបានកម្រិត 5 ដឺក្រេ និងកាច់ងើយឡើងបានក្នុងកម្រិត 22 ដឺក្រេ តម្រូវតាមបទពិសោធន៍របស់អ្នកប្រើ។

 

no-alternative title

ម៉ូនីទ័រស៊េរីថ្មីដំបូងរបស់ Huawei នេះមានភ្ជាប់ដោយរន្ធតំណភ្ជាប់ដែលហៅថា I/O Port ដូចជារន្ធដោតភ្លើងប្រភេទ  DC-In, HDMI និង VGA ជាដើម។ Huawei 23.8-Inch Monitor មានទំហំវិមាត្ររួម (ទទឹង, បណ្តោយ, កម្រាស់) ប្រមាណ 538.5mm x 425mm x 170mm ជាមួយទំងន់សរុប 4.05 គីឡូក្រាម និងមានជម្រើសតែមួយពណ៌ប៉ុណ្ណោះគឺពណ៌ខ្មៅ។

ម៉ូនីទ័រស៊េរីថ្មីដំបូងរបស់ Huawei  នេះនឹងមានចេញដាក់លក់ផ្លូវការណ៍នៅទីផ្សារចក្រភពអង់គ្លេសនៅថ្ងៃទី 14 ខែមេសា, 2021 ខាងមុខនេះ ដែលមានតម្លៃខ្ទង់  £149.99 (ផោន) ឬប្រហែល $207។ ហើយសម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញមុនបានចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 13 ខែ មេសា គឺទទួលបានការបញ្ចុះតម្លៃ £30 និងទទួលបាននូវ HuaweiMate Dock មួយផងដែរ។ ក្រៅពីទីផ្សារចក្រភពអង់គ្លេសទៅ Huawei 23.8-Inch Monitor ក៏នឹងត្រូវចេញលក់នៅទីផ្សារប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុប ក៏ដូចជាទីផ្សារម៉ាឡេស៊ី, ថៃ និងភីលីពីនផងដែរ ជាមួយតម្លៃខ្ទង់ €159 (អឺរ៉ូ) ឬប្រហែល  $187 ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន