no-alternative title

ពិតជារឿងដ៏គួរឲ្យសោកស្តាយពន់ពេកពេលលឺដំណឹងថាក្រុមហ៊ុន LG នឹងចាកចេញពីជំនួញស្មាតហ្វូនផ្លូវការណ៍នៅសប្តាហ៍ក្រោយនេះ.!

ចូលគិតសាកមើលប្រសិនបើអាជីវកម្មមួយមិនមានដំណើរការល្អ និងបន្តធ្លាក់ចុះ ខាតឡុងចុងអស់រយះពេលរាប់ឆ្នាំ ដូច្នេះ តើអាជីវកម្មមួយនោះអាចឈរជើងបានដែរ ឬទេ? មិនខុសទេកន្លងមកមានលេចលឺព័ត៌មានដ៏រស៊ើបជាច្រើនបាននិយាយថា LG Electronics មានគម្រោងក្នុងការលក់ជំនួយផ្នែកទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនទៅអោយក្រុមហ៊ុនផ្សេង ឬក៏បិទមុខជំនួយមួយនេះខ្លួនឯងផ្ទាល់តែម្តង ក្រោយពីជំនួយមួយនេះបន្តដាំក្បាលចុះអស់រយះពេញជាច្រើនឆ្នាំ ទោះបីជាក្រុមហ៊ុនខិតខំប្រឹងប្រែរិះរកគ្រប់មធ្យោបាយក្នុងការស្តារឡើងវិញយ៉ាងណាក៏ដោយក៏មិនទទួលបានផ្លែផ្កាគាប់ប្រសើរនោះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពរបាយការណ៍ថ្មីមួយចេញពី The Korea Times របស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ដឹងថា ក្រុមហ៊ុន LG នឹងធ្វើការប្រកាសពីជោគវាសនាសម្រាប់ជំនួយស្មាតហ្វូនរបស់ខ្លួននៅដើមសប្តាហ៍ក្រោយគឺនៅថ្ងៃទី 05 ខែមេសានេះ ក្រោយពីកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LG ស្តីពីការសម្រេចចិត្តចុងក្រោយទៅលើជោគវាសនានៃអាជីវកម្ម LG Mobile Division ថាគួរបន្តនៅ ឬត្រូវបិទបញ្ចប់។ កិច្ចប្រជុំសម្រេចនេះបានធ្វើឡើង ក្រោយពេលមួយសប្តាហ៍បន្ទាប់ពីកិច្ចចរចារលក់អាជីវកម្មស្មាតហ្វូនរបស់ខ្លួនទៅអោយក្រុមហ៊ុនដ៏មានសក្តានុពលមួយទទួលបរាជ័យ។

បើតាមក្រុមមន្ត្រីរបស់ក្រុមហ៊ុន LG Electronics បានអត្ថាធិប្បាយយ៉ាងដូច្នេះថា  LG កំពុងពិចារណាលើយុទ្ធសាស្រ្តជាច្រើនដើម្បីធ្វើការសម្រេចលើជោគវាសនាសម្រាប់អាជីវកម្មទូរស័ព្ទចល័ត (Mobile Division) របស់ខ្លួន ដែលក្នុងនោះរួមមានទាំងការលក់ផ្តាច់មុខ ឬបែងចែកភាគហ៊ុន ក៏ដូចជាត្រូវដកខ្លួនចេញពីទីផ្សារស្មាតហ្វូនទាំងស្រុងជាដើម។ លើសពីនេះទៀត បើតាមពាក្យចចាមអារ៉ាមដែលបានប្រកាសលើបណ្តាញសង្គម Twitter កាលពីប៉ុន្មានថ្ងៃមុននេះ បាននិយាយថា បុគ្គលិកបម្រើការនៅក្រុមហ៊ុន LG Mobile នឹងត្រូវផ្លាស់ប្តូរទៅបម្រើការនៅក្នុងក្រុមហ៊ុនគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះ (Home Appliances Division) វិញ។ ដំណឹងនេះ គឺជាដំណឹងដ៏គួរអោយសោកស្តាយបំផុតសម្រាប់អាជីវកម្មស្មាតហ្វូនរបស់ LG ប៉ុន្តែ ទោះជាយ៉ាងណាយើងទាំងអស់គ្នារងចាំតាមដានព័ត៌មានបន្តទៀតសម្រាប់ជោគវាសនានៃអាជីវកម្ម LG Mobile Division នៅដើមសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំសម្រេចចុងក្រោយរបស់ក្រុមព្រឹក្សាភិបាលរបស់ LG៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន