no-alternative title

របាយការណ៍ថ្មីបញ្ជាក់ថា នាឡិកា Huawei Watch 3 នឹងប្រតិបត្តិការដោយ Harmony OS និងប្រើប្រាស់ស៊ីមកាតប្រភេទ eSIM បាន

ក្រុមហ៊ុន Huawei បានប្រកាសចេញនាឡិកាដៃឆ្លាតវៃ Watch 2 ដែលប្រតិបត្តិការដោយ Google Wear OS កាលពីកំឡុងឆ្នាំ 2017 ប៉ុន្តែ ចាប់តាំងពីពេលនោះមកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បានផ្តោតតែទៅលើការប្រកាសចេញ និងចេញលក់ម៉ូដែល Watch GT-Series ដែលប្រតិបត្តិការដោយ OS ផ្ទាល់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញបើតាមរយះប្រភពបែកធ្លាយនៅលើគណនី Weibo មួយបានបញ្ជាក់ថា Huawei នឹងបញ្ចេញនាឡិកាដៃឆ្លាតវៃជំនាន់ថ្មី Huawei Watch 3 នៅខែឧសភាខាងមុខនេះ (អាចនៅដើមខែ)  ប៉ុន្តែ នាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះមិនប្រតិបត្តិការដោយ Android Wear OS នោះទេ គឺប្រតិបត្តិការដោយ Huawei LiteOS ដូចស៊េរី Watch GT ដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពបានបញ្ជាក់ច្បាស់ថា Huawei Watch 3 នឹងប្រតិបត្កការដោយ Huawei HarmonyOS ជាមួយនឹងការឌីស្សាញផ្ទៃអ៊ីនធ័រហ្វេស (Watch UI) បែបថ្មី។ បន្ថែមពីនេះ Huawei Watch 3 ក៏នឹងគាំទ្រនូវកម្មវិធីដំឡើងក្រៅ (Third-party App) ដូចម៉ូដែល Watch GT Series ថែមទៀតផង។ Huawei Watch 3 ក៏នឹងមានភ្ជាប់នូវមុខងារឆ្លាតវៃ (AI Features) ដែលនឹងជួយធ្វើអោយអាយុកាលថ្មកាន់ថាមពលបានយូរថ្ងៃដូចនៅលើ Huawei Watch GT Series ផងដែរ (ថ្មរបស់ Watch GT 2 មានសមត្ថភាពកាន់បានជិត 8 ថ្ងៃ)។ ហើយចំពោះផ្ទៃ Watch Interface ដែលបង្ហាញចេញលើកនេះគឺខុសគ្នាពីវីដេអូគំរូ “HarmonyOS watch Demo” ដែលបានបែកធ្លាយកាលពីខែកញ្ញា ឆ្នាំ 2020 ដោយក្នុងនោះយើងឃើញថា Huawei បានប្តូរការឌីស្សាញរូប icon កម្មវិធីថ្មីទាំងស្រុងតែម្តង។

ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតថា Huawei Watch 3 នឹងទ្រទ្រង់ស៊ីមកាតប្រភេទ eSIM ដែលខុសពីជំនាន់ Watch 2 ដែលប្រើប្រាស់ nano-SIM។ ហើយ Huawei Watch 3 ក៏នឹងគាំទ្រនូវមុខងារពិសេសរបស់កម្មវិធី WeChat ដែលផ្តល់លទ្ធភាពអោយអ្នកប្រើអាចធ្វើការឆ្លើយតបសារដោយផ្ទាល់នៅលើនាឡិកាដោយការសរសេរ ឬក៏ប្រើប្រាស់សំឡេង។

សូមបញ្ជាក់ថា Huawei នឹងពន្យាពេលក្នុងការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P50 Series ដែលតាមកាលកំណត់គឺត្រៀមប្រកាសចេញក្នុងខាងឧសភាខាងមុខនេះ ប៉ុន្តែបើតាមប្រភពគឺត្រូវពន្យាពេលរហូតដល់ខែមិថុនា ដូច្នេះ សម្រាប់ព្រឹត្តិការណ៍ដែល Huawei ត្រៀមប្រារព្ធធ្វើឡើងនៅខែក្រោយនេះក្រុមហ៊ុនអាចនឹងប្រកាសចេញនាឡិកាដៃឆ្លាតវៃជំនាន់ថ្មីនេះជំនួសវិញ។ ដូចគ្នានឹងនាឡិកាដៃឆ្លាតវៃ Watch 3 ដែរ ព្រោះលេចលឺដំណឹង ថាកំពូលស្មាតហ្វូន Huawei P50 Series គឺជាស្រឡាយស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលនឹងដំឡើងប្រតិបត្តិការ HarmonyOS ចេញពីប្រអប់មកស្រាប់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន