no-alternative title

Samsung Galaxy Quantum2 ដែលជាស្មាតហ្វូនឆ្លាតវៃជំនាន់ថ្មីនឹងបំពាក់នូវបន្ទះឈីប Snapdragon 855 Plus

កាលពីឆ្នាំ 2020 កន្លងទៅយើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ថ្នាក់ជួរមុខគេផ្នែកអាជីវកម្មទូរស័ព្ទឆ្លាតវៃក្នុងពិភពលោករបស់កូរ៉េខាងត្បូង Samsung បានប្រកាសចេញទូរស័ព្ទឆ្លាតវៃម៉ូដែល Galaxy Quantum ដែលមានភ្ជាប់នូវឈីបមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ហៅថា Quantum Security Chip។ ហើយសម្រាប់ Galaxy Quantum 2 ដែលជាអ្នកស្នងដំណែងជំនាន់ឆ្នាំមុនត្រូវបានគេទម្លាយចេញនូវរូបភាព និងគុណសម្បត្តិមួយចំនួនកាលពីដើមខែមេសានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរយះប្លុកទម្លាយព័ត៌មានឈ្មោះថា Naver.com របស់កូរ៉េខាងត្បូងបាននិយាយថា Galaxy Quantum 2 នឹងត្រូវចេញលក់ផ្តាច់មុខតែនៅលើបណ្តាញ SK Telecom ដូចជំនាន់មុនរបស់វាដដែល។ បើតាមរូបភាពដែលបានបែកធ្លាយលើកនេះបានបង្ហាញថា Galaxy Quantum 2 គឺមានការឌីស្សាញរូបរាងបែបថ្មីខុសពីជំនាន់មុន ដោយការឌីស្សាញទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះគឺមានទម្រង់ដូចគ្នាទៅនឹងស្រឡាយទូរស័ព្ទជំនាន់ថ្មីៗរបស់ Samsung ដែលកំពុងមានវត្តមានក្នុងពេលបច្ចុប្បន្ននេះដែរ។ លើរូបភាពបានបង្ហាញថា Galaxy Quantum 2 មានបន្ទះអេក្រង់ ជាប្រភេទ Infinity-O Display មានលែនទំលុះអេក្រង់ចំកណ្តាលថ្ងាស និងមានផ្ទៃរាបស្មើរជាមួយនឹងគែមតូចស្តើងជាងមុន។ បន្ទះអេក្រង់ដែលនឹងបំពាក់នូវលើ Galaxy Quantum 2 គឺមានទំហំ 6.7 អ៊ីញប្រភេទ AMOLED កម្រិតបង្ហាញ Full-HD+ ជាមួយកម្រិត refresh rate 120Hz។

ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះត្រូវបានគេដឹងទៀតថានឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 Plus ភ្ជាប់ដោយរ៉េមទំហំ 8GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះគឺនឹងប្រើសែនស័រកាមេរ៉ាគោលទំហំ 64MP និងមានភ្ជាប់នូវមុខងារ OIS  និងប្រើមានការឌីស្សាញកញ្ចប់លែនដូចគ្នានឹងស្រឡាយស្មាតហ្វូន Galaxy M និង Galaxy A Series  ដែលចេញថ្មីៗនេះដែរ។ បើតាមប្រភពពី Twistter ឈ្មោះថា @FrontTron ប្រាប់អោយដឹងថា Galaxy Quantum 2 មានថ្មទំហំ 4,500mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 25W។ គណនីដដែលនេះបានប្រាប់អោយដឹងទៀតថា Galaxy Quantum 2 នឹងមានប្រព័ន្ធការពារទឹកកម្រិត IP67, មានប្រព័ន្ធ Speaker Dolby Atmos, ទ្រទ្រង់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់, អាចដាក់បន្ថែមទំហំម៉េមូរីក្រៅបាន និងទ្រទ្រង់មុខងារ Samsung Pay ជាមួយ MST។

ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះមានជម្រើសពណ៌ខ្មៅ និងពណ៌ស។ ជាចុងក្រោយប្រភពបានបញ្ជាក់ថា Samsung Galaxy Quantum 2 នឹងដាក់អោយធ្វើការបញ្ជាទិញបានចាប់ពីថ្ងៃទី 13 ខែមេសា និងការនាំចេញនឹងធ្វើឡើងនៅថ្ងៃទី 23 ខែមេសា, 2021 ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីតម្លៃរបស់វានោះទេ។ ហើយបើតាមរូបភាពផ្សព្វផ្សាយរបស់ SK Telecom បានបង្ហាញថា អតិថិជនដែលបានដាក់ការបញ្ជាទិញ Galaxy Quantum 2 គឺនឹងទទួលបានការបន្ថែមជូនដោយឥតគិតថ្លៃនូវកាស Galaxy Buds Live និងស្រោមការពារទូរស័ព្ទប្រភេទ TPU មួយផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន