no-alternative title

ចុមខ្លាំងបាត់…! realme GT Neo ចេញលក់ត្រឹម 10 វិនាទីលើកដំបូងរកប្រាក់ចំណូលបានដល់ទៅ 100 លានយ័ន្តឯណោះ

ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីរបស់ realme ម៉ូដែល GT Neo ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍កាលពីសប្តាហ៍មុននេះ ហើយបានចេញលក់ Flash Sale លើកដំបូងនៅទីផ្សារប្រទេសចិនក្នុងថ្ងៃទី 08 ខែមេសានេះ។ បើតាមការប្រកាសពីក្រុមហ៊ុន realme ថាខ្លួនបានចេញលក់ទូរស័ព្ទជំនាន់ថ្មីម៉ូដែល GT Neo ត្រឹមរយះពេល 10 វិនាទី ជាលើកដំបូងគឺទទួលបានទឹកប្រាក់សរុបចំនួន 100 លានយ័ន្ត ឬប្រហែលជា 15 លានដុល្លារអាមេរិក (គិតតាមអត្រាការប្តូរប្រាក់) ប៉ុន្តែ realme មិនបានបញ្ជាក់ពីម៉ូដែល GT Neo ណាមួយដែលលក់ដាច់បានច្រើនជាងគេបំផុតនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទ realme GT Neo មានជម្រើសបីម៉ូដែល គឺម៉ូដែលរ៉េមទំហំ 6GB / ម៉េមូរីទំហំ 128GB មានតម្លៃខ្ទង់ $275, ម៉ូដែលរ៉េមទំហំ 8GB / ម៉េមូរីទំហំ 128GB មានតម្លៃខ្ទង់ $305 និងម៉ូដែលរ៉េមទំហំ 12GB / ម៉េមូរីទំហំ 256GB មានតម្លៃខ្ទង់ $350 (តម្លៃនៅទីផ្សារប្រទេសចិន)។ សម្រាប់គុណសម្បត្តិទូទៅរបស់ realme GT Neo គឺមានដូចជា បំពាក់នូវបន្ទះអេក្រង់ Punch-Hole Display ទំហំ 6.43 អ៊ីញ កម្រិត Full-HD+ ដែលជាបន្ទះបង្ហាញប្រភេទ Super AMOLED មានកម្រិត refresh rate 120Hz និងទ្រទ្រង់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពក្រោមអេក្រង់។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះដំណើរការលើបន្ទះឈីប MediaTek Dimensity 1200 SoC 5G ប្រតិបត្តិការដោយ Android 11 និងស្រោបផ្ទៃកម្មវិធីប្រើប្រាស់ដោយ realme UI2.0។

realme GT Neo មានកាមេរ៉ាសែលហ្វីដែលជាលែនទំលុះអេក្រង់ទំហំ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ប្រើប្រាស់សែនស័រទំហំ 64MP (Main) + 8MP (Ultra wide) + 2MP (Macro) និងអមដោយអំពូល LED Flash មួយគ្រាប់។ ទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះមានទំហំ 4,500mAh ទ្រទ្រង់កំលាំងសាកថ្មល្បឿនលឿន 50W  តាមរយះរន្ធចម្លង USB-C ហើយអ្វីដែលពិសេសគឺថា realme បានដាក់ឆ្នាំងសាកកំលាំងដល់ 65W មកនៅក្នុងប្រអប់របស់ទូរស័ព្ទឆ្លាត GT Neo ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន