no-alternative title

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

នៅទីបំផុត Lenovo បានបញ្ចេញទូរស័ព្ទហ្គេមជំនាន់ថ្មីជំនាន់ទី 2 របស់ខ្លួនជាផ្លូវការណ៍ហើយ នោះគឺ Lenovo Legion Duel 2។ ទូរស័ព្ទហ្គេមជំនាន់ទី 2 នេះគឺទទួលបានការឌីស្សាញរូបរាងឡើងបែបថ្មីខុសពីជំនាន់ Legion Duel  ដែលចេញកាលពីខែកក្តដាឆ្នាំ 2020 រួមទាំងបំពាក់នូវមុខងារ និងបច្ចេកវិទ្យាថ្មីៗទំនើបចុងក្រោយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Lenovo Legion Duel 2 ត្រូវបានក្រុមហ៊ុនប្តូររចនាបថផ្ទៃខ្នងខាងក្រោយរបស់វាខុសពីជំនាន់មុនដោយ Lenovo បានប្រើនូវផ្ទៃកញ្ចក់រលោងទាំងអស់តែម្តង និងមានប្តូររចនាបថផ្នែកកណ្តាលបែបថ្មីជាកញ្ចក់ដែលមានរំលេចដោយភ្លើង RGB ដែលបង្ហាញពីប្រព័ន្ធកង្ហាលពីខាងក្នុង អក្សរ LEGION រួមនឹងប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូជាមួយអំពូល LED Flash មួយគ្រាប់។ Legion Duel 2 គឺនៅរក្សាកម្រាស់ 9.9mm ដូចជំនាន់មុខដដែល ប៉ុន្តែ កើនទំងន់ធ្ងន់ជាងមុនគឺឡើងដល់ 259 ក្រាម។

ហើយការឡើងទំងន់នេះគឺដោយសារតែ Lenovo បានបង្កើនទំហំអេក្រង់ពីទំហំ 6.65 អ៊ីញពីជំនាន់មុខឡើងមកដល់ 6.92 អ៊ីញ និងបង្កើនទំហំថ្មពី 5,000mAh ឡើងដល់ 5,500mAh។ យ៉ាងណាមិញបើទោះបីជាអេក្រង់របស់ Legion Duel 2 កើនទំហំធំជាងរៀមច្បងរបស់វាក៏ពិតមែន ប៉ុន្តែ វានៅតែរក្សាកម្រិតបង្ហាញត្រឹម Full-HD+ ទំហំ 1080x2460px ជាមួយកម្រិត refresh rate 144Hz គាំទ្រមុខងារបង្ហាញ HDR10+ និងមានកម្រិតពន្លឺ 1,300nits ដូចរៀមច្បង Legion Duel ដដែល។ 

ទៅលើមុខងារសម្រាប់បញ្ជាការលេងហ្គេមវិញ Legion Duel 2 មានបំពាក់នូវបច្ចេកវិទ្យារំញ័រថ្មី Two Haptics ដែលផ្តល់នូវកម្រិតរំញ័រខ្លាំងជាងមុន, Two Ultrasonic Shoulder Trigger ងាយស្រួលចុចបញ្ជាជាងមុន និងប៊ូតុងចុច Capacitive Keys ចំនួនពីរនៅលើផ្ទៃខាងខាងក្រោយនៃទូរស័ព្ទផងដែរ។ ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះប្រើប្រាស់រន្ធដោតសាកថ្មចំនួនពីរដូចមុនដដែលគឺ USB-C 3.1 ស្ថិតនៅលើគែមខាងក្រោម និង USB-C2.1 ស្ថិតនៅលើគែមខាងស្តាំ។ Legion Duel 2 ប្រើប្រាស់នូវកាមេរ៉ាសែលហ្វីប្រភេទ Pop-Up ស្ថិនៅលើគែមខាងស្តាំដូចរៀមច្បងរបស់វាដដែល ប៉ុន្តែ លើកនេះ Lenovo បានបង្កើនទំហំធំឡើងដល់ 44MP និងជាសែនស័រថ្មីរបស់ក្រុមហ៊ុន Samsung។ ទូរស័ព្ទហ្គេមជំនាន់ថ្មីនេះមាន ប្រព័ន្ធ Speaker បំពងសំឡេង Stereo ដែលផ្តល់នូវសំឡេងលាន់លឺខ្លាំងត្រូវចិត្តបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ស្តាប់តន្ត្រី ទស្សនាវីដេអូ និងខ្សែភាពយន្ត។

សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ Legion Duel 2 គឺមានចំនួនពីរគ្រាប់ និងប្រើសែនស័រទំហំ 64MP (f/1.9) ជាលែនគោល និង 16MP (f/2.2) ជាលែន Ultra wide 123 ដឺក្រេ ដូចរៀមច្បង Legion Duel ដដែល និងមានអំពូលជំនួយពន្លឺមួយគ្រាប់ជាប្រភេទ Dual-LED flash។

ចំពោះកំលាំងម៉ាស៊ីនឯណេះវិញ Lenovo Legion Duel 2 បានដំឡើងមកជាមួយនូវកំពូលឈីប Snapdragon 888 5nm របស់ Qualcomm ភ្ជាប់ដោយរ៉េមបីជម្រើសគឺ 12GB/16GB និង 18GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB ដល់ 512GB ប៉ុន្តែ គ្មានកន្លែងសម្រាប់ដាក់ម៉េមូរីបន្ថែមនោះទេ។ ជាមួយគ្នានេះនៅលើម៉ាស៊ីនរបស់ Legion Duel 2 មានដំឡើងនៅប្រព័ន្ធកង្ហាលត្រជាក់ជំនាន់ថ្មីចំនួនពីរ  (Dual-Fan Cooling System) ដែលមានសមត្ថភាពជួយទប់ការឡើងកំដៅរបស់ម៉ាស៊ីនបានប្រសើរជាងជំនាន់មុនរហូតដល់ 30%។

ទូរស័ព្ទហ្គេមជំនាន់ទី 2 របស់ Lenovo នេះមានថ្មចំនួនពីរកូន (Dual-Cell) ដោយមួយកូនៗមានទំហំ 2,750mAh។ ហើយថ្មរបស់ Legion Duel 2 គាំទ្រកំលាំងសាកភ្លើងល្បឿនលឿនខ្លាំងដល់ 65W  ខណៈដែលឆ្លាំងសាករបស់វាមានភ្ជាប់នូវមុខងារបង្កើនល្បឿនសាកភ្លើងឡើងដល់ 90W ដែលមានសមត្ថភាពសាកថ្ម 5,500mAh ពី 0% ដល់ 100% ប្រើពេលខ្ទង់ប្រមាណតែ 30 នាទីប៉ុណ្ណោះ។ ជាងនេះទៅទៀត Lenovo ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាការពារថ្មរបស់ទូរស័ទ្ទមិនអោយឡើងកំដៅខ្លាំង និងរក្សាល្បឿនសាកថ្មបានថេរល្អ ដើម្បីជួយរក្សាអាយុកាលរបស់ថ្មអោយប្រើប្រាស់បានយូរអង្វែង។ Lenovo Legion Duel 2 ត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយនូវប្រតិបត្តិការ Lenovo ZUI12.5 ដែលគាំទ្រដោយ Android 11  ចេញពីប្រអប់។ ទូរស័ព្ទហ្គេមជំនាន់ថ្មីនេះមានជម្រើសពីរពណ៌គឺពណ៌ខ្មៅហៅថា Ultimate Black និងពណ៌សហៅថា Titanium White។ 

ក្រុមហ៊ុន Lenovo នឹងបញ្ចេញលក់ទូរស័ព្ទហ្គេមជំនាន់ទីពីររបស់ខ្លួននៅទីផ្សារប្រទេសចិននៅចុងខែមេសានេះ ខណៈទីផ្សារខាងប៉ែកអឺរ៉ុបគឺនឹងធ្វើឡើងនៅដើមខែក្រោយ (ខែឧសភា)។ សម្រាប់តម្លៃ Lenovo Legion Duel 2 ម៉ូដែល 12GB/256GB មានតម្លៃខ្ទង់  $951 និងម៉ូដែល 16GB/512GB មានតម្លៃខ្ទង់  $1,189 ជាមួយនឹងការបន្ថែមនូវឧបករណ៍ Bundled Charging Dock មួយផងដែរ ប៉ុន្តែសម្រាប់តម្លៃរបស់ម៉ូដែលមានរ៉េម  18GB គឺមិនទាន់ដឹងនៅឡើយទេ។  អីចឹងសរុបមក តើប្រិយមិត្តយល់ឃើញបែបណាដែរសម្រាប់ទូរស័ព្ទហ្គេមជំនាន់ថ្មីរបស់ Lenovo មួយនេះ តើតម្លៃ និងគុណសម្បត្តិដែលទូរស័ព្ទជំនាន់ថ្មីនេះមាន អាចប្រគូតប្រជែងទីផ្សារស្មាតហ្វូនហ្គេមបានដែរ ឬទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន