no-alternative title

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Note 10 series នៅលើទីផ្សារឃើញថា ស្មាតហ្វូននេះ គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងពេលនេះ។ នៅក្នុងរយៈពេលមួយខែនេះ ស្មាតហ្វូន Redmi Note 10 នេះ បានបង្ហាញខ្លួននៅលើទីផ្សារហើយនៅជុំវិញពិភពលោកហើយ។ យោងតាមព័ត៌មានថ្មីៗនេះ គឺមានការបញ្ជាក់ថា ក្រោយពេលទទួលទូរស័ព្ទហើយ អ្នកប្រើប្រាស់ជាច្រើន បានបង្ហាញនូវបញ្ហាថ្មីមួយដែលពាក់ព័ន្ធទៅនឹងអេក្រង់របស់ស្មាតហ្វូននេះ។

 

no-alternative title

នៅក្នុងរឿងនេះ អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 series ជាច្រើន បាននិយាយថា ពួកគេបានធ្វើការត្អូញត្អែរអំពីបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ  ដោយសារតែបញ្ហាទៅលើការឆ្លើយតបនៅលើអេក្រង់ និងបញ្ហារំញ័រទៅលើអេក្រង់នៅក្នុងកម្រិត 120Hz mode ឬនៅពេលដែល Dark Mode ដំណើរការនោះ។ អ្នកប្រើប្រាស់ម្នាក់ បាននិយាយថា បន្ទាប់ពីគាត់បានឃើញនូវបញ្ហានេះ នៅលើអេក្រង់របស់ស្មាតហ្វូន Redmi Note 10 គាត់បានទៅកាន់ផ្នែកសេវាកម្ម និងផ្លាស់ប្តូរថ្មីផងដែរ។ ប៉ុន្តែស្មាតហ្វូនថ្មីនេះ នៅតែមានបញ្ហានៅលើពន្លឺរបស់អេក្រង់ផងដែរ។ នៅពេលដែលទាក់ទងទៅកាន់ផ្នែកសេវាកម្មនោះ គាត់បានឆ្លើយតបថាវាមានបញ្ហាទៅលើផ្នែកកម្មវិធី Software។

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Pro វិញក៏បានធ្វើការត្អូញត្អែរអំពីអេក្រង់នេះផងដែរ នៅពេលដែលប្រើប្រាស់ក្នុងកម្រិត 120Hz mode។ ប៉ុន្តែសម្រាប់ការប្រើប្រាស់នូវស្តង់ដារ 60Hz នោះ បញ្ហានៃអេក្រង់នេះ គឺមិនសូវមានបញ្ហានោះទេ។ ប្រភពខាងលើនេះ បានបន្តថា អ្នកប្រើប្រាស់ជាច្រើន បានធ្វើការត្អូញត្អែរអំពីបញ្ហាស្រដៀងគ្នានេះផងដែរ ប៉ុន្តែវាកើតឡើងនៅពេលដែលមុខងារ Dark Theme ដំណើរការប៉ុណ្ណោះ។ នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ក្រុមហ៊ុន Redmi នៅក្នុងប្រទេសឥណ្ឌា បានប្រាប់ទៅកាន់មនុស្សទាំងនោះ អោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនផ្ទាល់តែម្តង។ រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីដំនោះស្រាយនេះនៅឡើយទេ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Huawei មានផែនការបញ្ចប់ទីផ្សារស្មាតហ្វូន Android នៅក្នុងទីផ្សារប្រទេសចិននៅពេលខាងមុខនេះ

ក្រុមហ៊ុន Huawei មានផែនការបញ្ចប់ទីផ្សារស្មាតហ្វូន Android នៅក្នុងទីផ្សារប្រទេសចិននៅពេលខាងមុខនេះ

ដោយ ប៉េងលីន
OPPO K9 បង្ហាញខ្លួននៅចិនហើយ គឺមានអេក្រង់ 90Hz, ប្រើឈីប Snapdragon 768G, មានកាមេរ៉ាក្រាយទំហំ 64MP និងមានតម្លៃ $309

OPPO K9 បង្ហាញខ្លួននៅចិនហើយ គឺមានអេក្រង់ 90Hz, ប្រើឈីប Snapdragon 768G, មានកាមេរ៉ាក្រាយទំហំ 64MP និងមានតម្លៃ $309

ដោយ ប៉េងលីន
ឡេបថបអេក្រង់ភ្លោះជំនាន់ថ្មីស៊េរីឆ្នាំ 2021 របស់ក្រុមហ៊ុន ASUS មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ

ឡេបថបអេក្រង់ភ្លោះជំនាន់ថ្មីស៊េរីឆ្នាំ 2021 របស់ក្រុមហ៊ុន ASUS មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
OPPO A94 បានសម្ពោធជាផ្លូវការណ៍ជាមួយកម្មវិធី LIVE ដ៏កក្រើក និងបាននាំយកនូវទស្សនីយ៌ភាពជក់ចិត្តបំផុតម្រាប់គ្រប់ៗគ្នាបានមើលផ្ទះនៅក្នុងអំឡុងពេលកូវីដនេះ

OPPO A94 បានសម្ពោធជាផ្លូវការណ៍ជាមួយកម្មវិធី LIVE ដ៏កក្រើក និងបាននាំយកនូវទស្សនីយ៌ភាពជក់ចិត្តបំផុតម្រាប់គ្រប់ៗគ្នាបានមើលផ្ទះនៅក្នុងអំឡុងពេលកូវីដនេះ

ដោយ ប៉េងលីន
realme 8 pro កាមេរ៉ាធំទំហំ 108MP គឺជាជម្រើសស្មាតហ្វូនដ៏ល្អបំផុតសម្រាប់អ្នកមានថវិការតិចតួច ហើយចង់ចាប់ផ្តើមធ្វើ vlog

realme 8 pro កាមេរ៉ាធំទំហំ 108MP គឺជាជម្រើសស្មាតហ្វូនដ៏ល្អបំផុតសម្រាប់អ្នកមានថវិការតិចតួច ហើយចង់ចាប់ផ្តើមធ្វើ vlog

ដោយ ប៉េងលីន
មកមើលពីលក្ខណៈពិសេសៗ របស់រថយន្តតូយ៉ូតា New Fortuner Legender 2021 ដែលទើបតែសម្ពោធក្តៅៗមុននេះបន្តិច!!!

មកមើលពីលក្ខណៈពិសេសៗ របស់រថយន្តតូយ៉ូតា New Fortuner Legender 2021 ដែលទើបតែសម្ពោធក្តៅៗមុននេះបន្តិច!!!

ដោយ ប៉េងលីន