no-alternative title

លោក Juho Sarvikas ដែលជាអតីតមេក្រុមហ៊ុន Nokia បានប្រកាសថា ខ្លួននឹងទៅកាន់តំណែងថ្មីជាអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Qualcomm នៅថ្ងៃទី 12 ខែមេសានេះ

អតីតប្រធានផ្នែកផលិកម្មជាន់ខ្ពស់ ឬហៅថា Chief Product Officer របស់ក្រុមហ៊ុន HMD Global Oy លោក Juho Sarvikas ដែលបានលាឈប់កាលពីខែមុននេះ ឥលូវនេះ លោកនឹងទៅចូលរួមជាមួយក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm របស់អាមេរិក ក្នុងតួរនាទីថ្មី នេះបើតាមការបង្ហោះសារស្វាគមន៍ពីលោក Jim Cathey ដែលអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកធុរកិច្ចអាជីវកម្មសកលរបស់ក្រុមហ៊ុន Qualcomm នៅលើគណនីធ្វីស្ទ័ររបស់លោក។

 

no-alternative title

លោក Jim Cathey បានប្រកាសសារនៅលើគណនីធ្វីស្ទ័ររបស់លោកថា អតិតនាយកប្រតិបត្តិ និងជាប្រធានផ្នែកផលិតកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន HMD Global លោក Juho Sarvikas នឹងចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់ San Diego ក្នុងតំណែងថ្មីគឺជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានក្រុមហ៊ុន Qualcomm ប្រចាំនៅអាមេរិកខាងជើង។ ជាមួយគ្នានេះដែរ នៅលើគណនីធ្វីស័្ទរផ្ទាល់ខ្លួនរបស់ Juho Sarvikas ក៏បានបង្ហោះសារបញ្ជាក់ដែរថា លោកនឹងចូលបម្រើការក្នុងតំណែងថ្មីនៅក្នុងក្រុមហ៊ុន Qualcomm នៅថ្ងៃទី 12 ខែមេសា, 2021 ខាងមុខនេះ ហើយលោកក៏បានធ្វើការផ្លាស់ប្តូរ Bio នៅលើធ្វីស្ទ័ររបស់លោកសម្រាប់មុខតំណែងថ្មីនេះផងដែរ។

បើគិតទៅគឺមានរយះពេលជាងមួយសប្តាហ៍មកហើយដែលលោក Juho Sarvikar បានប្រកាសនៅលើគណនីធ្វីស្ទ័រផ្ទាល់ខ្លួនរបស់លោកថា លោកបានលាឈប់ពីក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ Nokia ក្រោយពីបម្រើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់មួយនេះអស់រយះពេល 15 ឆ្នាំ។ ហើយក្រោមការដឹកនាំរបស់លោកក្នុងតួនាទីជា Chief Product Officer ក្នុងក្រុមហ៊ុន HMD កន្លងមក លោកធ្លាប់បានធ្វើការប្រកាសចេញទូរស័ព្ទ Nokia ដែលប្រតិបត្តិការដោយ Android និងទូរស័ព្ទចល័តប្រើមុខងារថ្មីបានពីរបីម៉ូដែលផងដែរដោយក្នុងនោះរួមមានដូចជា Nokia 3310, Nokia 8110 4G និង Nokia 5310 ជាដើម។ សូមបញ្ជាក់ថា នៅមុនពេលលោក Sarvikas បានលាឈប់ពីក្រុមហ៊ុន HMD លោកក៏មានតំណែងជាអនុប្រធានក្រុមហ៊ុន HMD Global ប្រចាំនៅអាមេរិកខាងជើននេះផងដែរ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន