no-alternative title

realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្រស្តង់ដារថ្មីលំដាប់ពិភពលោក ដើម្បីបញ្ជាក់ពីគុណភាពទូរស័ព្ទឆ្លាតវៃសម្រាប់យុវវ័យ

realme ដែលជាប្រេនស្មាតហ្វូន ដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក បានប្រារព្ធនូវព្រឹត្តិការណ៍លំដាប់ពិភពលោក realme x TÜV Rheinland ស្តង់ដារនៃគុណភាព និងការប្រកាសស្មាតហ្វូនស៊េរីថ្មីសម្រាប់យុវវ័យ។ តាមការស្រាវជ្រាវទៅលើយុវវ័យ realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្របញ្ជាក់គុណភាពនៃទូរស័ព្ទឆ្លាត ដែលអាចជឿទុកចិត្តលើ បាន ដោយផ្អែកលើបទពិសោធន៍វដ្តជីវិតរយៈពេល ៣ ឆ្នាំដំបូងនៃស្មាតហ្វូន។ realme C ស៊េរី គឺជាស្មាតហ្វូន ដំបូងបង្អស់ដែលទទួលបានវិញ្ញាបនប័ត្រនេះ។

 

no-alternative title

realmeកំណត់ស្តង់ដារគុណភាពខ្ពស់ជាងមុនជាមួយ TÜV Rheinland

realme កំពុងធ្វើការជាមួយ TÜV Rheinland លើវិញ្ញាបនប័ត្របញ្ជាក់គុណភាពអាចជឿជាក់បានដើម្បីនាំមកនូវការត្រួតពិនិត្យគុណភាពរបស់ពួកគេទៅកម្រិតខ្ពស់បន្ទាប់ទៀត។ realme គឺជាប្រេនស្មាតហ្វូនដំបូងបង្អស់នៅលើពិភពលោកដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់គុណភាពអាចជឿជាក់ខ្ពស់ពី TÜV Rheinland ។ ពួកគេនឹងប្រើប្រាស់សំណុំបែបបទស្តង់ដារនៃគុណភាពនេះ ដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងធ្វើតេស្តទៅលើស្មាតហ្វូនទាំងអស់របស់ realme ។

 

 

វិញ្ញាបនប័ត្របញ្ជាក់គុណភាព TÜV Rheinland

បន្ទាប់ពីការស្រាវជ្រាវ និងការធ្វើតេស្តអស់រយៈពេលជាង 8 ខែមក TÜV Rheinland និង realme បានរួមគ្នាបង្កើតវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូនដែលទុកចិត្តបាន និងដើរតួយ៉ាងសំខាន់ជាអ្នកនាំមុខគេក្នុងស្តង់ដារឧស្សាហកម្ម សម្រាប់ទីផ្សារសំខាន់ៗនៅទូទាំងពិភពលោក។ ដំណើរការនៃវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូន គ្របដណ្តប់លើការធ្វើតេស្តធំៗ ចំនួន 23 រួមមានការតេស្តចំនួន 10 ទៅលើសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការទម្លាក់ ការឆ្កូតជាដើម  និងការធ្វើតេស្តិ៍បរិបទខ្លាំងបំផុតចំនួន 7 រួមមានសីតុណ្ហភាពខ្លាំង សំណើមខ្លាំង ការឡើងចុះកំលាំងវ៉ុល ប៊ូតុងធន់ ថាមពលអគ្គិសនីថេរ សម្ពាធខ្យល់ និងការធ្វើតេស្តិ៍6 យ៉ាងទៀតអំពីគុណភាពដែលអាចជឿជាក់បាន។

 

 

 

រោងចក្រឆ្លាតវៃ មានគោលបំណងដើម្បីទទួលបានស្វ័យប្រវត្តិកម្មពេញលេញនាពេលខាងមុខនេះ

ភាពស្ថិតស្ថេរជាផ្នែកមួយនៃគន្លឹះសំខាន់ ដើម្បីធ្វើឱ្យផលិតផលដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន realme បាននឹងកំពុងវិនិយោគនៅក្នុងរោងចក្រឆ្លាតវៃ ដែលមានគោលបំណងធ្វើឱ្យមានស្វ័យប្រវត្តិកម្មពេញលេញនាពេលអនាគត។ តាមវិធីសាស្រ្តនេះ realme អាចបង្កើនប្រសិទ្ធភាព និងភាពជាក់លាក់នៃដំណើរការផលិតដ៏ស្មុគស្មាញ។ ជាឧទាហរណ៍ស្វ័យប្រវត្តិកម្មមួយ គឺខ្សែចង្វាក់ផលិតកម្ម SMT ដែលវាទទួលខុសត្រូវក្នុងការដាក់សមាសធាតុផ្សំទៅលើបន្ទះ motherboard PCB។ អត្រាស្វ័យប្រវត្តិកម្មនាពេលបច្ចុប្បន្ននៅក្នុងរោងចក្រឆ្លាតវៃនេះ គឺមានអាត្រា 87.5% ដែលខ្ពស់ជាងបទដ្ឋានស្តង់ដារឧស្សាហកម្ម។ក៏ព្រោះតែមានមុខងារស្វ័យប្រវត្តិរបស់ បញ្ញាសប្បនិមិត្ត AI  ដែលជារោងចក្រឆ្លាតវៃ realme AI បច្ចុប្បន្នអាចផលិតបាន 60 លានគ្រឿងជារៀងរាល់ឆ្នាំ។

រចនាឡើងដើម្បីឱ្យមានគុណភាពខ្ពស់

realme ជឿជាក់ថាផលិតផលដែលមានគុណភាពខ្ពស់ចាប់ផ្តើមពីការគិតរចនាដ៏ល្អ។ មនុស្សភាគច្រើនគិតថាស្មាតហ្វូន realme ត្រូវបានរចនាម៉ូតទៅតាមភាពទាន់សម័យ និងបច្ចេកវិទ្យាឈានមុខគេ។ ទន្ទឹមនឹងនេះ realme យកការរចនាផលិតផល ដែលមានគុណភាពជាចំបង។ realme ធ្វើតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យនេះយ៉ាងតឹងរឹង នៅពេលរចនាផលិតផលណាមួយ។ រាល់ផលិតផលរបស់ realme ចាំបាច់ត្រូវមានការរចនាម៉ូតទាន់សម័យ ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីនិងផលិតវាតាមរយៈការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់។

 

ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិ បដិសេធនូវផលិតផលដែលមានគុណភាពទាប

ទាក់ទងនឹងដំណើរការនៃរបៀបដែលស្មាតហ្វូនត្រូវបានបង្កើត និងសាកល្បងនៅក្នុងរោងចក្ររបស់ពួកគេដែលត្រូវបានបែងចែកជា 6ដំណាក់កាល។ ក្រុមត្រួតពិនិត្យគុណភាពនឹងចូលរួមគ្រប់ជំហាន នៃការត្រួតពិនិត្យលើគុណភាពផលិតផល។ នៅពេលណាមួយ ប្រសិនបើផលិតផលមិនត្រូវនឹងស្តង់ដារគុណភាព ក្រុមត្រួតពិនិត្យគុណភាពមានសិទ្ធិបដិសេធផលិតផលដែលមានគុណភាពអន់ ហើយផលិតផលដែលត្រូវបានបដិសេធនឹងត្រូវបានរៀបចំផលិតឡើងវិញ ។

 

គុណភាពត្រូវបានរចនាឡើងដោយឌីជីថល

ផ្អែកលើសកម្មភាពរបស់យុវវ័យ ដូចជាការធ្វើដំណើរ នឹងការលេងកីឡាខាងក្រៅ(outdoor sport) realme បានធ្វើការតេស្តយ៉ាងម៉ត់ចត់ជាងមុននៅក្នុងកន្លែងដែលទាក់ទងនឹងបរិស្ថាន។ ដើម្បីទប់ទល់នឹងការធ្លាក់ នៃការលេថកីឡាខាងក្រៅ(outdoor sport) ដូចជាជិះបន្ទះក្តាររអិលនៅសួនជាដើម ផលិតផលឆ្លងកាត់ការធ្វើតេស្តទម្លាក់យ៉ាងខ្លាំងនៅកម្ពស់រហូតដល់ 1.8 ម៉ែត្រនៅច្រើនកន្លែងលើផ្ទៃដែលមានវត្ថុធាតុផ្សេងៗគ្នា។ សម្រាប់ការធ្វើដំណើរ realme ក៏ធ្វើការក្នុងសីតុណ្ហភាពខ្លាំងពីដក -40 អង្សាសេ ដល់ 75 អង្សាសេ នៅក្នុងបរិស្ថានខាងក្រៅ ដើម្បីធានាថាផលិតផល realme ទាំងអស់អាចទ្រទ្រង់បាន។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន