no-alternative title

ស្មាតហ្វូន vivo NEX 5 អាចនឹងប្រើប្រាស់នូវអេក្រង់ កោងគ្រប់គែមទាំង 4 ហើយនិងបច្ចេកវិទ្យាលាក់កាមេរ៉ាសែលហ្វីក្រោមអេក្រង់

កាលពីឆ្នាំដើមឆ្នាំ 2020 ក្រុមហ៊ុន vivo បានបង្ហាញចេញនូវគំរូទូរស័ព្ទឆ្លាតវៃស៊េរីថ្មីមួយដែលឈ្មោះថា APEX2020 ដោយគំរូទូរស័ព្ទឆ្លាតវៃស៊េរីថ្មីមួយនេះបានបង្ហាញថា ប្រើប្រាស់នូវបច្ចេកវិទ្យាលាក់កាមេរ៉ាសែលហ្វីក្រោមអេក្រង់ (Under-Display Selfie Camera) និងប្រើនូវបន្ទះអេក្រង់កោងគែមថ្មីហៅថា Waterfall Display។ ក្រោយមកនៅចុងឆ្នាំ 2020 ក្រុមហ៊ុន vivo ក៏បានបញ្ចេញទូរស័ព្ទស៊េរីថ្មីមួយម៉ូដែលគឺ vivo NEX3S 5G ដែលប្រើប្រាស់នូវបន្ទះអេក្រង់ Waterfall Display ប៉ុន្តែ មិនប្រើបច្ចេកវិទ្យា Under-Display Selfie Camera នោះទេ គឺប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាសែលហ្វីបែបហូតឡើង (Slide-Up Selfie Camera)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 អស់រយះពេលជាងមួយឆ្នាំកន្លងទៅហើយយើងមិនទាន់ទទួលបានព័ត៌មានណាមួយដែលនិយាយពីការបង្ហាញវត្តមានទូរស័ព្ទឆ្លាតវៃ vivo NEX ជំនាន់ថ្មីនោះទេ ទើបតែពេលនេះមានគណនី Weibo ដែលត្រូវបានគេស្គាល់ថាជាគណនីរបស់អ្នកគាំទ្រទូរស័ព្ទម៉ាក  vivo បានបង្ហើបពីការមកដល់នៃស្មាតហ្វូនម៉ូដែល vivo NEX ជំនាន់ថ្មី រួមនឹងគុណសម្បត្តិមួយចំនួនរបស់វាផងដែរ។ បើតាមប្រភពទម្លាយព័ត៌មាននេះបាននិយាយថា vivo NEX ជំនាន់ថ្មីបាននឹងកំពុងតែស្ថិតលើសង្វាក់នៃការអភិវឌ្ឍផលិតរួចហើយគឺរងចាំដល់ពេលដែលស័ក្តិសមក្រុមហ៊ុននឹងបង្ហាញចេញហើយ។

ប្រភពបញ្ជាក់ថា vivo NEX-Series ជំនាន់ថ្មីនោះគឺជាម៉ូដែល NEX 5 ហើយវាអាចនឹងមកដល់ផ្លូវការណ៍នៅឆមាសទីពីរ ឆ្នាំ 2021។  ប្រភពដដែលបានបញ្ជាក់ហាក់ច្បាស់ការណ៍ទៀតថា vivo NEX5 ដែលជាម៉ូដែលកំពូល (Premium Version) គឺនឹងប្រើប្រាស់នូវបច្ចេកវិទ្យាលាក់កាមេរ៉ាសែលហ្វីក្រោមអេក្រង់ជំនូសអោយ Slide-Up Selfie Camera ប៉ុន្តែ សម្រាប់ម៉ូដែល NEX 5 ធម្មតានឹងប្រើនូវលែនសែលហ្វីទំលុះអេក្រង់។

vivo NEX5 នឹងបំពាក់នូវបន្ទះអេក្រង់ទំហំ 6.78 អ៊ីញដែលជាបន្ទះអេក្រង់កោងគែមទាំង 4 (Quad-Curved Display) ឬ Waterfall Display ហើយកាមេរ៉ាសែលហ្វីដែលបង្កប់ក្រោមអេក្រង់គឺនឹងមានទំហំ 32MP។ vivo NEX 5 ត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់នូវសែនស័រកាមេរ៉ាធំ ISOCELL GN2 1/1.12” របស់ Samsung ជាមួយលែន Ultra wide ទំហំ 50MP និងប្រើ Optical Lens របស់ ZEISS។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះក៏នឹងមានបច្ចេកវិទ្យាការពារទឹកកម្រិត IP 68 ផងដែរ។ ហើយសម្រាប់ថ្មវិញអាចនឹងមានទំហំ 4,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើង 66W-Wired Charge និង 40W-Wireless Charge ប៉ុន្តែ ប្រភពខ្លះនិយាយថាអាចមានកំលាំងសាកថ្មខ្លាំងដល់ 120W-Wire Charge និង 66W-Wireless Charge៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន