no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 3 ត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ខាងក្រៅតូចជាងមុន

នៅក្នុងព័ត៌មានថ្មីនេះ បាននិយាយអំពីស្មាតហ្វូន Samsung Galaxy Z Fold3 ដោយស្មាតហ្វូនដែលអាចបត់បានថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺមានអេក្រង់ខាងក្រៅដែលមានទំហំតូចជាងមុនបើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ នៅក្នុងពាក្យចចាមអារ៉ាមជាច្រើន គឺបាននិយាយថា ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងមានអេក្រង់ទំហំ  5.4 អ៊ីងនៅផ្នែកខាងក្រៅ ហើយវាក៏មានកម្រិតភាពច្បាស់ 2260x816px។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កម្រិតភាពច្បាស់របស់ស្មាតហ្វូននេះ គឺដូចទៅនឹងម៉ូឌែលជំនាន់មុនផងដែរ គ្រាន់តែអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះគឺតូចជាងស្មាតហ្វូន Galaxy Z Fold2 ដែលមានទំហំ  6.23 អ៊ីង។ បន្ថែមពីនេះទៀតនោះ ពាក្យចចាមអារ៉ាមនេះ ក៏មានការទម្លាយអំពីទំហំនៃអេក្រង់របស់ស្មាតហ្វូននេះផងដែរនោះ គឺ 7.7 អ៊ីង។ បើធៀបទៅនឹងជំនាន់មុននេះគឺមានទំហំ 7.6 អ៊ីង នៅខាងក្នុង។ ក្រៅពីស្មាតហ្វូន  Galaxy Z Fold3 នេះ ក្រុមហ៊ុន Samsung គឺនឹងប្រើប្រាស់នូវអេក្រង់ដែលអាចបត់បានរបស់ស្មាតហ្វូន  Z Flip3 ។ ស្មាតហ្វូននេះមានអេក្រង់ខាងក្នុងទំហំ  8.8 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 1.9 អ៊ីង ។

នៅក្នុងបញ្ជីនេះ ក៏មានការបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនផងដែរ។ ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ដែរថា គឺធ្វើការនៅលើស្មាតហ្វូន Mate X2 ជាមួយនឹងក្រុមហ៊ុន BOE សម្រាប់អេក្រង់ខាងក្នុងទំហំ (8 អ៊ីង) និងអេក្រង់ខាងក្រៅទំហំ (6.5 អ៊ីង)។ សម្រាប់ក្រុមហ៊ុន vivo និង OPPO វិញ ត្រូវបានគេនិយាយថា គឺនឹងធ្វើការប្រើប្រាស់នូវអេក្រង់របស់ក្រុមហ៊ុនពីរ គឺ Samsung Display និងក្រុមហ៊ុន BOE៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន