no-alternative title

DJI Air 2S ត្រូវបានគេទម្លាយចេញនូវរូបភាពជាមួយនឹងកាមេរ៉ា 20MP ហើយនិងលក្ខណៈសម្បត្តិថ្មីៗជាច្រើន

DJI គឺក្រុមហ៊ុនល្បីល្បាញមែនទែន នៅក្នុងការធ្វើការនៅលើយន្តហោះ ដែលគ្មានមនុស្សបើក Drone។ ក្រុមហ៊ុននេះ តែងតែបញ្ចេញនូវផលិតផលថ្មីៗរបស់ខ្លួនមិនលួសខែទេ ជាក់ស្តែងនៅពេលនេះ មានការបែកធ្លាយថ្មីមួយ បានទម្លាយអំពីរូបរាងរបស់ Air 2S drone ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗមួយចំនួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ TechnikNews បានអោយដឹងថា Air 2S របស់ក្រុមហ៊ុនផលិតយន្តហោះដែលគ្មានមនុស្សបើកនេះគឺ មានកាមេរ៉ាដែលមានទំហំ 20 megapixel ដែលមានការពង្រឹងពីការប្រើប្រាស់នូវសេនស័រ 12 megapixel sensor ដែលប្រើប្រាស់នៅលើយន្តហោះ  Mavic Air 2។ អ្វីដែលគួរអោយកត់សម្គាល់នោះ e Air 2S នេះមិនមានការប្រើប្រាស់នូវម៉ាកសញ្ញា ‘Mavic’ នោះទេ ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃវិញ្ញាបនបត្រជាច្រើនើផងដែរ។ យន្តហោះដែលគ្មានមនុស្សបើក Drone ថ្មីនេះ គឺមានទម្ងន់  600g ដែលមានទម្ងន់ធ្ងន់ជាងម៉ូឌែលជំនាន់មុនដែលមានទម្ងន់ត្រឹមតែ 30g ថែមទៀត។ 

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះក៏មាន 10 bit color ទៅលើកាមេរ៉ារបស់វាថែមទៀតផង។ ស្រដៀងគ្នានេះផងដែរ យន្តហោះ  Air 2S នឹងមានការទ្រទ្រង់ទៅលើ “Intelligent HDR”។   សម្រាប់មុខងារជាច្រើនទៀត គឺមានការទ្រទ្រង់ទៅលើ hyper lapse និង panorama ផងដែរ។ បើមើលទៅលើរូបភាពនេះ យន្តហោះគ្មានមនុស្សបើក Drone នេះ គឺមានសមត្ថភាពក្នុងការហោះនៅក្នុងល្បឿនចំនួន 19 ម៉ែត្រក្នុងមួយវិនាទី។ សម្រាប់យន្តហោះគ្មានមនុស្សបើក Air 2S នេះមានរ៉េមទំហំ 8GB ផងដដែរ។ បន្ថែមពីនេះ វាក៏មានមុខងារ  “Master Shots” សម្រាប់ការថតវីដេអូខ្លីៗផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន