no-alternative title

realme 8 5G នឹងក្លាយជាទូរស័ព្ទឆ្លាតវៃដំបូងគេរបស់ក្រុមហ៊ុន realme ដែលប្រើនូវបន្ទះឈីបជំំនាន់ថ្មី MediaTek Dimensity 700 SoC

realme នឹងប្រកាសចេញលក់ទូរស័ព្ទឆ្លាតជំនាន់ថ្មីរបស់ម៉ូដែល realme 8 5G និង 8 Pro 5G នៅទីផ្សារប្រទេសថៃនៅថ្ងៃទី 21 ខែមេសា សប្តាហ៍ក្រោយនេះ។ ហើយក្រុមហ៊ុនក៏នឹងនាំយកម៉ូដែល realme 8 5G ទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌានៅថ្ងៃបន្ទាប់ផងដែរគឺនៅថ្ងៃទី 22 ខែមេសា, 2021។ ជាការពិតណាស់ទូរស័ព្ទ 5G ជំនាន់ថ្មីរបស់ realme មួយនេះត្រូវបានគេប្រទះឃើញលើផ្ទាំង Poster នៅលើគេហទំព័រ Flipkart របស់ឥណ្ឌារួចហើយដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme គឺជាក្រុមហ៊ុនមួយដែលបានផ្តល់នូវជម្រើសកត្តាតម្លៃសម្រាប់ទូរស័ព្ទ 5G ផ្សេងៗគ្នាតម្រូវតាមទីផ្សារនៃអ្នកប្រើប្រាស់ក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនផលិតស្មាតហ្វូនវ័យក្មេងដែលមានទីផ្សាររីកចម្រើនឥតឈប់មួយនេះបានប្រកាសចេញលក់ទូរស័ព្ទ Flagship 5G ដំបូងម៉ូដែល realme X50 Pro 5G កាលពីឆ្នាំមុន ហើយថ្មីៗនេះ realme ក៏បានប្រកាសចេញលក់ទូរស័ព្ទ 5G មួយចំនួនបន្ថែមទៀតដែលមានដូចជា realme X7 5G , X7 Pro 5G និង Narzo 30 5G នៅទីផ្សារឥណ្ឌាបន្ថែមទៀត។ ហើយពេលនេះ realme ក៏ត្រៀមនាំយកទូរស័ព្ទ 5G ដែលប្រើបន្ទះឈីប MediaTek Dimensity 700 ដំបូងរបស់ខ្លួនចូលទៅកាន់ប្រទេសមួយនេះផងដែរ។

កាលពីខែមិនាក្រុមហ៊ុន realme បានប្រកាសចេញទូរស័ព្ទឆ្លាតវៃស៊េរីថ្មីម៉ូដែល realme V13 5G ដែលជាទូរស័ព្ទដំបូងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 700 ដែលទូរស័ព្ទស៊េរីថ្មីនេះត្រូវបានគេដឹងថានឹងនាំយកទៅប្រកាសចេញលក់ក្នុងទីផ្សារប្រទេសឥណ្ឌាក៏ដូចជាទីផ្សារផ្សេងៗទៀតរួមទាំងប្រទេសថៃផងក្រោមស្លាកឈ្មោះថ្មីថា realme 8 5G។

realme 8 5G ត្រូវបានគេដឹងថាបំពាក់នូវបន្ទះអេក្រង់ប្រភេទ IPS LCD កម្រិត Full-HD+ ទំហំ 6.5 អ៊ីញ និងមានកម្រិត refresh rate 90Hz។ realme 8 5G នឹងមានរ៉េមទំហំ 8GB LPDDR4x មានអង្គផ្ទុកទិន្នន័យទំហំ 256GB USF2.1 និងប្រតិបត្តិការណ៍ដោយ Android 11 ស្រោបដោយផ្ទៃកម្មវិធី realme UI2.0។ ចំនែកកាមេរ៉ាថតរូប និងវីដេអូខាងក្រោយវិញគឺមាន 3 គ្រាប់ ភ្ជាប់ប្រើសែនស័រផលិតរូបគោលទំហំ 48MP ជាមួយនឹងលែនជំនួយបន្ថែមពីរគ្រាប់គឺ Macro និង Depth Sensor ទំហំ 2.MP ដូចគ្នា។ សម្រាប់ថ្មវិញ realme 8 5G នឹងមានទំហំ 5,000mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកថ្មកំលាំង 18W។ ទោះជាយ៉ាងណាក្រុមហ៊ុន realme ត្រូវបានគេដឹងថានឹងប្រកាសបញ្ជាក់បន្ថែមពីគុណសម្បត្តិរបស់ realme 8 5G នៅថ្ងៃទី 16 ខែមេសា ត្រូវនឹងថ្ងៃស្អែកនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន