no-alternative title

OPPO Reno6 5G ត្រូវបានទម្លាយថា នឹងមានអេក្រង់កម្រិត 90Hz រួមជាមួយនឹងបន្ទះឈីប Dimensity 1200 និងកាមេរ៉ាគោលទំហំ 64MP

កាលពីខែមិថុនាឆ្នាំមុននេះ ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន Reno3 Series របស់ខ្លួន ដែលស្មាតហ្វូននេះ គឺមានពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាច្រើនទូទាំងពិភពលោក។ នៅថ្ងៃ មានការព្យាករណ៍ថា នៅឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Reno6 Series នៅក្នុងពេលដូចគ្នាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Reno6 5G អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត របស់ក្រុមហ៊ុន OPPO ដែលមានបន្ទះឈីប Dimensity 1200។  នៅថ្ងៃនេះ ប្រភពចេញពី Digital Chat Station បានចែករំលែកនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ដែលមានបន្ទះឈីប  Dimensity 1200។ វាមានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Reno6 5G ផងដែរ។

នៅក្នុងការបែកធ្លាយនេះ មានការទម្លាយថា ស្មាតហ្វូន OPPO Reno6 5G ប្រហែលជាមានអេក្រង់ទំហំ 6.55 អ៊ីង AMOLED ជាមួយនឹងគែមកោង និងរន្ធប្រហោង punch-hole នៅគែមខាងឆ្វេងខាងលើថែមទៀត។ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់1080 x 2400pixels FHD+ និងអេក្រង់កម្រិត  90Hz Refresh Rate ។

ស្មាតហ្វូន Reno6 5G នេះប្រហែលជាមានកាមេរ៉ាមុខទំហំ 32-megapixel ដូចទៅនឹងស្មាតហ្វូន Reno5 5G ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 64-megapixel។ ស្មាតហ្វូន Reno6 5G នេះប្រហែលជាមានថាមពលថ្មទំហំ ,500mAh និងបច្ចេកវិទ្យាសាកថ្ម 65W rapid charging។ នៅក្នុងការបែកធ្លាយនេះ នៅមិនទាន់មានការបង្ហាញអំពីរ៉េម និងទំហំរបស់ស្មាតហ្វូន Reno6 5G នេះទេ។ 

បើមើលទៅលើម៉ូឌែលជំនាន់មុននេះ ស្មាតហ្វូន Reno6 5G នេះគឺមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។ ក្រុមហ៊ុន OPPO នឹងបង្ហាញនូវស្មាតហ្វូនពីរទៀតនោះគឺ Reno6 Pro 5Gនិង Reno6 Pro+ 5G ជាមួយនឹងស្មាតហ្វូន Reno6 5G។ ស្មាតហ្វូនម៉ូឌែល Pro នេះ គឺមានបន្ទះឈីប Snapdragon 870 ខណៈពេលដែលម៉ូឌែល Pro+ គឺមានបន្ទះឈីប Snapdragon 888៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន