no-alternative title

ក្រុមហ៊ុន realme នឹងនាំយកនូវស្មាតហ្វូនដែលមានកាមេរ៉ាទំហំ 108MP មកកាន់ទីផ្សារប្រទេសកម្ពុជាក្នុងខែមេសានេះហើយ

គួររលឹកផងដែលកាលពីដើមខែមីនាកន្លងទៅនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុននាំមុខគេខាងផ្នែកបច្ចេកវិទ្យា បានបង្ហាញនូវវត្តមាន កាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួនក្នុងព្រឹត្តិការណ៍ការច្នៃប្រឌិតថ្មីនៃកាមេរ៉ា “The Camera Innovation” វាគឺជាបច្ចេកវិទ្យាកាមេរ៉ាទំនើបចុងក្រោយ របស់realmeដែលបានបំពាក់ទៅក្នុងម៉ូឌែល realme 8pro។ កាមេរ៉ា 108 MP នេះមានសិនស័រធំ ចាប់យករូបភាពបានច្បាស់ និងមានមុខ ងារពិសេសៗ ថ្មីជាច្រើន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកចំពោះទីផ្សារប្រទេសឥណ្ឌាកាលពីចុងខែមិនា ក៏បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី realme 8  pro ដែលមានកាមេរ៉ាទំហំធំ 108MP នេះឯង។ realme 8 pro ត្រូវបានដុសខាត់ចេញមកដោយភ្ជាប់នូវគុណសម្បត្តិកាន់តែល្អខ្លាំងជាងជំនាន់មុន ព្រមទាំងរក្សាគុណតម្លៃច្រើនថែមទៀត ផង។ វាបានធ្វើការកែប្រែ ខ្លាំងទៅលើផ្នែកាមេរ៉ា ដែល realme 7 Pro មានកាមេរ៉ាទំហំតែ 64MP តែប៉ុណ្ណោះ។  ឥឡូវយើងមកដឹងអំពីលក្ខណៈសម្បិត្តិត្រួសៗរបស់ realme 8 Pro ទាំងអស់គ្នា។ 

realme 8 Pro មានការរចនាថ្មី ដែលហៅថា Infinite Bold Design ហើយមានអក្សរ Dare To Leap នៅផ្នែកខាងក្រោយមើលទៅលេចធ្លោមែនទែន ហើយវាមានសភាពគគ្រើម ដែលមិនជាប់ស្នាមក្រយៅដៃ ជាមួយកម្រាស់ 8.1mm និងទំងន់ 176 ក្រាម និងមានជម្រើសពណ៌ខ្មៅ ខៀវ។ ចំនុចសំខាន់មួយទៀត realme 8 Pro បំពាក់បន្ទះអេក្រង់ Single-Punch Hole Display ប្រភេទបន្ទះបង្ហាញ Super AMOLED ទំហំ 6.4 អ៊ីញ។ សម្រាប់កំលាំងម៉ាស៊ីនរបស់ម៉ូដែលបង realme 8 Pro គឺរត់លើបន្ទះឈីប Snapdragon 720G (8nm) កម្រិត octa-core រត់លើប្រព័ន្ធ Kryo 465 មានល្បឿនខ្ពស់បំផុតដល់ 2.3GHz។ ចំនុចដែល realme តែងតែឈានមុខគេនឹងលេចធ្លោផងដែរគឺបច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart ជាមួយនឹងទំហំថ្ម 4500mAh ។ 

ចំពោះវត្តមានរបស់ realme 8 Pro នៅក្នុងប្រទេសកម្ពុជាយើងនឹងមកដល់ឆាប់ក្នុងកំឡុងខែមេសានេះតែម្តង។ យើងក៏កំពុងទន្ទឹងរង់ចាំដែរថា realme 8 Pro ដែលនឹងមកដល់ប្រទេសកម្ពុជាពិតជាមានលក្ខណៈសម្បត្តិដូចនឹងការប្រកាសនៅទីផ្សារបរទេសដែរឬទេ? មួយវិញទៀតបើ realme អាចរក្សាតម្លៃ realme 8 Pro ឲ្យនៅក្រោម 400$ ប្រាកដជាទទួលបានការចាប់អារម្មណ៍័ច្រើនពីសំណាក់អ្នកប្រើប្រាស់ ពីព្រោះស្មាតហ្វូនដែលមានទំហំ 108MP ដែលមាននៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន