no-alternative title

កំពូលស្មាតហ្វូន Sony Xperia 1 III នឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិន ថ្ងៃទី 20 ខែឧសភាខាងមុខនេះហើយ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Sony បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Flagship ស៊េរីថ្មីរបស់ខ្លួនចំនួនពីរម៉ូដែល មានដូចជាម៉ូដែល Xperia 1 III និង 5 III។ បន្ទាប់ពីមួយថ្ងៃក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុនមួយនេះ ក៏បានធ្វើការបង្ហោះនៅលើ Weibo ដែលមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ នៅក្នុងទីផ្សារប្រទេសចិនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមខ្លឺមសារនៃការបង្ហោះជាផ្លូវការណ៍នៅលើគណនី Weibo នេះ បានបង្ហាញថា ក្រុមហ៊ុន Sony គឺនឹងនាំយកនូវស្មាតហ្វូន Sony Xperia 1 III ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី 20 ខែឧសភាខាងមុខនេះហើយ។

ប៉ុន្តែក្រុមហ៊ុន Sony នៅមិនទាន់ទម្លាយអំពីកាលបរិច្ឆេទនៃការប្រការចេញលក់សម្រាប់ទីផ្សារសកលនោះទេ គឺគ្រាន់តែបានបង្ហាញខ្លួននៅក្នុងប្រទេសរុស្សីតែមួយប៉ុណ្ណោះ ជាមួយការចេញលក់ក្នុងតម្លៃ RUB 99,990($1,302)។ សូមជំរាបថា នៅពេលនេះ នៅលើវេបសាយ JD.com របស់ប្រទេសចិន ក៏មានការបង្ហាញពីការចុះឈ្មោះកក់ទិញមុនសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ 

សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅក្នុងប្រទេសចិន គឺមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ក្រុមហ៊ុនអាចនឹងត្រូវទម្លាយនៅក្នុងសន្និសីទនេះ នៅថ្ងៃទី 20 ខែឧសភានោះតែម្តង។ ស្មាតហ្វូន Sony Xperia 1 III នេះ មានអេក្រង់ទំហំ 6.5-inch 4K OLED HDR FHD+ 120Hz display និងមានប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 888 ជាមួយនឹងរ៉េមទំហំ 12GB ហើយនិងម៉េមូរីទំហំ 256GB ហើយនិងអាចបន្ថែមនូវម៉េមូរីបាន 1TB។ 

ស្មាតហ្វូន  Sony Xperia 1 III នេះ មានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 12MP f/1.7 primary lens, 12MP f/2.2 ultra-wide ជាមួយនឹង 123-degree FOV, 12MP f/2.3-2.8 periscope lens និង 3D iToF sensor។ ស្មាតហ្វូន Sony Xperia 1 III មានកាមេរ៉ាខាងមុខទំហំ 8MP f/2.0 selfie ថាមពលថ្មទំហំ 4500mAh និងបច្ចេកវិទ្យាសាកថ្ម 30W Wired Charging ថែមទៀតផង។

ស្មាតហ្វូន Sony Xperia 1 III នេះ មានមុខងារជាច្រើនទៀតដូចជាប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ប្រព័ន្ធ stereo speakers ជាមួយនឹង 360 Reality Audio, Hi-Res Audio, IP68 និង Android 11 OS ថែមទៀត។ ស្មាតហ្វូន Xperia 1 III នេះមានវិមាត្រ 165x71x8.2mm និងទម្ងន់ 187g។ ស្មាតហ្វូននេះមាន 3 ពណ៌ គឺពណ៌ស្វាយ ខ្មៅ និងប្រផេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន