no-alternative title

Huawei នឹងបង្ហាញនូវថេប្លេតថ្មីរបស់ខ្លួននៅថ្ងៃទី 20 ខែមេសានេះ ស្របពេលដែលព្រឹត្តិការណ៍ Apple ក៏នឹងធ្វើឡើងចំថ្ងៃនោះដែរ

យោងតាមព័ត៌មានថ្មីបំផុតនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួនឆាប់ៗនេះហើយ។ ក្រុមហ៊ុនមហាយក្សចិនមួយនេះ នឹងប្រកាសចេញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 20 ខែមេសា ឆ្នាំ 2021 នេះ គឺចំថ្ងៃដែលក្រុមហ៊ុន Apple ប្រកាសត្រៀមរៀបចំនូវព្រឹត្តិការណ៍ពិសេសរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី NotebookCheck គឺបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ គឺបានបង្ហាញនូវកាលបរិច្ឆេទក្នុងការប្រកាសចេញនូវផលិតផលថ្មីរូចហើយ។ នៅក្នុងព្រឹត្តិការណ៍នេះ គឺត្រូបានគេរំពឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវថេប្លេត iPad 2021 ជាច្រើនម៉ូដែល ដែលករណីនេះ ត្រូវបានគេនិយាយថា គឺជាពេលវេលាមួយ ដែលជាការប៉ះទង្គិចគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ។

តាមការបញ្ជាក់របស់ប្រភពខាងលើបាននិយាយថា ផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei នោះ គឺជាថេប្លេត MatePad Pro 2 ដែលមានពាក្យចចាមអារ៉ាមថា នឹងមានប្រើប្រាស់នូវបន្ទះឈីប Kirin 9000 processor។ ថេប្លេតនេះ គឺមានអេក្រង់ទំហំ 12.2 inch OLED របស់ក្រុមហ៊ុន Samsung ជាមួយនឹងការទ្រទ្រង់ទៅលើ 5G networking ផងដែរ។ ថេប្លេត MatePad Pro 2 នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិបត្តិការ HarmonyOS ថែមទៀតផង។ សម្រាប់អ្នកដែលមិនបានដឹងនោះ នេះ គឺជាប្រព័ន្ធប្រតិបត្តិការដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ចិននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន