no-alternative title

ក្រុមហ៊ុន AMD បានប្រកាសចេញនូវឈីប Ryzen 5000G Series ដំបូងបំផុតរបស់ខ្លួន ដែលមានតម្លើងនូវក្រាហ្វិករួចជាស្រេច

ថ្មីៗនេះ ក្រុមហ៊ុន AMD ទើបតែប្រកាសចេញនូវបន្ទះឈីប Ryzen 5000G Series CPUs ដែលល្អបំផុតនៅក្នុងការលេងហ្គេមនៅលើ PC ជាមួយនឹងបទពិសោធន៍ដែលអស្ចារ្យបំផុតគ្មានគូប្រៀបនោះទេ។ បើតាមការបញ្ជាក់អោយដឹងពីសំណាក់ក្រុមហ៊ុននេះ បាននិយាយថា បន្ទះឈីប 5000G Series នេះ គឺជាជំនាន់ថ្មីរបស់បន្ទះឈីប Ryzen 4000G series ដែលផ្តល់នូវក្រាហ្វិកដែលមានគុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប Ryzen 5000G Series CPUs នេះ គឺមានសមត្ថភាពនៅក្នុងការដំណើរការនូវ Zen 3 processing ជាមួយនឹង Vega 8 integrated graphics ដែលផ្តល់នូវល្បឿន GPU យ៉ាងខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ ដូចនេះ អ្នកមិនចាំបាច់ក្នុងការទិញនូវវីដេអូកាតសម្រាប់បង្កើនទៅលើសមត្ថភាពនៅក្នុងការលេងហ្គេមនោះទេ។

ផលិតផលទាំងនេះ គឺមាន Ryzen 3 5300G ដែលមាន 4GHz base clock នៅក្នុងកម្រិត 65W TDP និង 5300GE ដែលមាន 3.6GHz base clock ដែលមានកម្រិត 35W TDP ។ វាក៏មាន Ryzen 5600GE ដែលមាន 3.4GHz base clock, 5600G មាន 3.9GHz clock, 5700GE និង 3.8GHz 5700G ផងដែរ។ 

ក្រុមហ៊ុន AMD បានអះអាងថា សម្រាប់ Ryzen 5700G គឺមានល្បឿនលឿនជាងមុនដល់ទៅ 50% បើធៀបទៅនឹងបន្ទះឈីប Core i7-10700 របស់ក្រុមហ៊ុន Intel ដូចជានៅក្នុងផ្នែក creativity, productivity និង app performance។ ក្រុមហ៊ុន AMD បាននិយាយទៀតថា ម៉ូឌែលទាំងនេះ គឺមានកម្រិត frame rates ច្រើនជាង 30FPS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន