no-alternative title

ការប៉ុនប៉ងរឹងបន្តឹងទៅលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ត្រូវបាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASML និយាយថា នឹងទទួលបរាជ័យ

យោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASML បានអោយដឹងថា ការប៉ុនប៉ងក្នុងការគ្រប់គ្រងទៅលើការនាំចេញទៅលើបន្ទះឈីបទៅកាន់ប្រទេសចិននោះ ត្រូវបានលោកជឿជាក់ថា នឹងមិនមានប្រសិទ្ធិភាពនោះទេ។ នាយកប្រតិបត្តិរូបនេះបាននិយាយថា នេះមិនត្រឹមតែបរាជ័យនោះទេ ប៉ុន្តែវាធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ចេញពី Bloomberg បានបញ្ជាក់ថា លោក Peter Wennink ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASML Holding បានបង្ហាញនូវការជឿជាក់ថា ការព្យាយាមក្នុងការគ្រប់គ្រងទៅលើការនាំចេញទៅលើបន្ទះឈីបទៅក្នុងតំបន់នេះនឹងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះ គឺចំពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលធ្វើអោយមានការរឹតបន្តឹងទៅលើការលក់សមាសភាគជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហូឡង់នេះ ទៅកាន់ក្រុមហ៊ុនជាច្រើនរបស់ចិន។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុននេះ បាននិយាយថា ការគ្រប់គ្រងទៅលើការនាំចេញនេះ មិនមែនជាវិធីដែលត្រឹមត្រូវក្នុងការគ្រប់គ្រងទៅលើហានិភ័យនៃសេដ្ឋកិច្ចនះទេ។ 

នាយកប្រតិបត្តិនេះ បាននិយាយបន្តថា “អ្នកបិទប្រទេសចិនពីការចូលទៅកាន់បច្ចេកវិទ្យានោះ គឺនឹងធ្វើអោយអ្នកខាតបង់ទៅលើផ្នែកសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ខ្លួន។” លោក Wennink ជឿជាក់ថា រឿងបិទនេះ នឹងនាំអោយប្រទេសចិនបង្កើតនូវបន្ទះឈីបផ្ទាល់ខ្លួន និងបច្ចេកវិទ្យាផ្ទាល់ខ្លួននោះ  ដោយសារតែកង្វះទៅលើបច្ចេកវិទ្យារបស់បរទេស ហើយក្រុមហ៊ុនជាច្រើនដែលមិនមែនជារបស់ចិន នឹងត្រូវបានរារាំងចេញពីទីផ្សារផ្គត់ផ្គង់បន្ទះឈីបធំបំផុតរបស់ពិភពលោក។

ការបិទបែបនេះ គឺនិងអាចបង្ករនូវគ្រោះមហន្តរាយដល់ក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅអាមេរិក ដែលធ្វើពាណិជ្ចកម្មជាមយយនឹងចិន។ នាយកប្រតិបត្តិនេះ បានបន្ថែមថា នៅក្នុងការបញ្ជប់ទៅលើទំនាក់ទំនងជាមួយនឹងចិននេះ អាចនឹងមានការខាតបង់ទឹកប្រាក់ពី 80 ពាន់លានដុល្លារទៅ 100 ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះទៀតនោះ វាធ្វើអោយមានការប៉ះពាល់ដល់ការងារជាង 125,000 កន្លែងនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន