no-alternative title

ថេប្លេតបត់បាន 3 តង់របស់ Samsung នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2022 ជាមួយនឹងឈ្មោះហៅថា Galaxy Z Fold Tab

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានកា្លយជាអ្នកនាំមុខទៅលើស្មាតហ្វូនដែលអាចបត់បានជាមួយនឹងស្មាតហ្វូនត្រកូល Galaxy Z series របស់ខ្លួនដដែល។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានចំនួនពីរប្រភេទរបស់ខ្លួន ហើយស្មាតហ្វូនទាំងពីរនេះគឺមានតែ Hinge មួយប៉ុណ្ណោះ។ ជាមួយនឹងរឿងនេះ គឺមានរបាយការណ៍ជាច្រើន និយាយអំពីស្មាតហ្វូន Galaxy ដែលអាចបត់បាន 3 តង់នេះ។ តាមការបញ្ជាក់របស់ប្រភពនេះ បានអោយដឹងថា ស្មាតហ្វូននេះស្ថិតនៅក្នុងការអភិវឌ្ឍ ហើយវាប្រហែលជាបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GizmoChina បានធ្វើការសហការជាមួយនឹងអ្នកទម្លាយព័ត៌មាន Yogesh ក្នុងការនាំយកនូវព័តមានថ្មីបំផុតអំពីស្មាតហ្វូន Samsung ដែលអាចបត់បាន 3 ដងនេះ។ នៅក្នុងប្រភពនេះ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាស្មាតហ្វូន Galaxy Z Fold Tab នៅក្នុងត្រីមាសទី 1 ឆ្នាំ 2022 នេះហើយ។

នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះ។ ស្មាតហ្វូន Galaxy Z Fold3 និង Galaxy Z Flip3 អាចនឹងបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ។

លក្ខណៈពិសេសរបស់ស្មាតហ្វូន Galaxy Z Fold Tab នេះគឺមានទម្រង់នៃការបត់បាន 3 ដងហើយមានការប្រើប្រាស់ជាមួយនឹង hybrid S Pen ថែមទៀត។ សម្រាប់ប៊ិចនេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Galaxy Z Fold3 នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។ យើងនៅមិនទាន់មានព័ត៌មានអំពីប៊ិចនេះទេ។ ថេប្លេតដែលអាចបត់បាន 3 បត់នេះនឹងមានអេក្រង់ UTG (ultra-thin glass) ដែលរឹងមាំជាងម៉ូឌែលជំនាន់មុននេះផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន