no-alternative title

នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន OPPO នឹងបង្ហាញចេញនូវវត្តមានស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលនៅក្នុងទីផ្សារប្រទេសឥណ្ឌា

យោងតាមព័ត៌មាននៅថ្ងៃនេះបាននិយាយថា ក្រុមហ៊ុន OPPO នឹងបង្ហាញចេញនូវវត្តមានស្មាតហ្វូនចំនួនពីរម៉ូដែលក្នុងប្រទេសឥណ្ឌនៅសប្តាហ៍ក្រោយនេះហើយ ដោយស្មាតហ្វូន OPPO A54 នឹងបង្ហាញវត្តមាននៅថ្ងៃទី 19 ខែមេសា និងស្មាតហ្វូន OPPO A74 5G  នឹងបង្ហាញវត្តមាននៅថ្ងៃទី 20 ខែមេសានេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របសក្រុមហ៊ុន OPPO បានអោយដឹងថា OPPO A54 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងបន្ទះឈីប Helio P35 SoC និងប្រតិបត្តិការណ៍ដោយ Android 10 ដែលផ្អែកជាមួយនិង ColorOS 7.2 ចញពីប្រអប់តែម្តង។ ស្មាតហ្វូននេះមានពីរទំហំ 4GB/64GB និង 4GB/128GB។ OPPO A54 មានអេក្រង់ទំហំ 6.51 អ៊ីង ប្រភេទ HD+ ជាអេក្រង់ LCD ដែលមានរន្ធ punch hole នៅផ្នែកខាងឆ្វេងនៃអេក្រង់ ដែលមានលាក់នូវ Selfie Camera ទំហំ 16MP ។

សម្រាប់ផ្នែកខាងក្រោយវិញ OPPO A54 មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 13MP និងកាមេរ៉ាទីពីរមានទំហំ 2MP depth ហើយនិងមានកាមេរ៉ាទីបីទំហំ 2MP macro។ OPPO A54 មានភ្ជាប់ជាមួយការប៊ូតុងដោះសោសុវត្ថិភាពនៅផ្នែកចំហៀង និងមានភ្ជាប់ជាមួយថ្មទំហំ 5,000 mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកលឿនកម្រិត 18W ដែលដោតសាកតាមរន្ធ USB-C។ 

សម្រាប់ OPPO A74 5G វិញ គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 480 និងដំណើរជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ដែលផ្អែកលើស្បែក ColorOS 11.1។ ស្មាតហ្វូននេះ មានរ៉េមទំហំ 6GB និងមានរ៉េមទំហំ 128GB។ ស្មាតហ្វូន A74 5G បំពាក់នូវអេក្រង់ LCD ទំហំ 6.5 អ៊ីងកម្រិត FullHD+ អាចទ្រទ្រង់ជាមួយ Refresh Rate 90Hz ថែមទៀតផង។ ស្មាតហ្វូននេះមានទំហំ 5,000 mAh mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកលឿនកម្រិត 18W ដែលដោតសាកតាមរន្ធ USB-C ដូចគ្នា។

និយាយពីសមត្ថភាពកាមេរ៉ាវិញ ស្មាតហ្វូន OPPO A74 5G ត្រូវបានក្រុមហ៊ុនតំឡើងជាមួយនឹងកាមេរ៉ាមុខទំហំ 16MP Selfie និងមានកាមេក្រោយចំនួន 4 គ្រាប់ ដែលកាមេរ៉ាគោលទំហំ 48MP កាមេរ៉ាទីពីរទំហំ 8MP Ultrawide និងកាមេរ៉ាទីបីមានទំហំ 2MP macro និងទីបួនមានទំហំ 2MP ជាប្រភេទ depth modules។

ស្មាតហ្វូននេះ ក៏នឹងត្រូវបានភ្ជាប់ជាមួយនឹងប៊ូតុងស្កែនដោះសោសុវត្ថិភាពនៅចំហៀង និងជាស្មាតហ្វូនដែលទ្រទ្រង់នូវ Dual-Mode 5G (SA/NSA) និងចេញលក់នៅប្រទេសឥណ្ឌាក្នុងតម្លៃ INR20,000 ($270/€225)។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន