no-alternative title

Microsoft ប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មី Surface Laptop 4 Series ប្រើប្រាស់អង្គ CPU Intel និង AMD ជាមួយតម្លៃខ្ទង់ចាប់ពី $999

ក្រុមហ៊ុន Microsoft បានប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនម៉ាក Surface Laptop 4 ជាផ្លូវការណ៍។ ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះមានជម្រើសម៉ូដែលប្រើប្រាស់អង្គ CPU Intel និង AMD។ Surface Laptop 4 ទាំងពីរជម្រើសនេះបំពាក់មកជាមួយនូវបន្ទះអេក្រង់ទំហំ 13.5 អ៊ីញ និង 15 អ៊ីញដូចគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អង្គ CPU ដែលរបស់ក្រុមហ៊ុនទាំងពីរដែល Microsoft យកមកបំពាក់នៅលើ Surface Laptop 4 របស់ខ្លួនគឺជាជំនាន់ចុងក្រោយ Intel-11th Gen Processor និង AMD Ryzen 4000 Series។ Microsoft Surface Laptop 4 ទាំងពីរជម្រើសនឹងមានចេញលក់នៅទីផ្សារសហរដ្ឋអាមេរិក កាណាដា និងជប៉ុនចាប់ពីថ្ងៃទី 15 ខែមេសា ឆ្នាំ 2021 ស្អែកនេះទៅ ជាមួយតម្លៃខ្ទង់ចាប់ពី $999 ឡើងទៅ។

ជាមួយតម្លៃខ្ទង់ $999 អតិថិជននឹងទទួលបាន Surface Laptop 4 ដែលមានអេក្រង់ទំហំ 13.5 អ៊ីញ បំពាក់នូវអង្គ CPU AMD Ryzen5-4680U មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB និងម៉ូដែលប្រើ CPU Intel-11th Gen Core i5-1135G7 មានរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកតិន្នន័យទំហំ 512GB។ ហើយប្រសិនបើអថិជនចង់បានម៉ូដែលខ្លាំងជាងហ្នឹងទៀតនោះត្រូវចាយលុយខ្ទង់ $2,299 នោះលោកអ្នកទទួលបាន Surface Laptop 4 ប្រើអង្គ CPU Intel-11th Gen Corei7 មានរ៉េមទំហំ 32GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB។ ចំនែកតម្លៃខ្ទង់ $1,199 លោកអ្នកទទួលបាន Surface Laptop 4 បំពាក់អង្គ CPU AMD Ryzen5-4680U  មានរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។

យ៉ាងណាមិញប្រសិនបើលោកអ្នកចង់បាន Microsoft Surface Laptop 4 ដែលមានអេក្រង់ធំទំហំដល់ 15 អ៊ីញលោកអ្នកត្រូវចំនាយលុយខ្ទង់ $1,299 ហើយក្រៅពីទទួលបានអេក្រង់ធំទៅ Microsoft បានផ្តល់នូវកំលាំងម៉ាស៊ីនខ្លាំងផងដែរក្នុងនោះគឺអង្គ CPU AMD Ryzen7-4980U មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB និងម៉ូដែលមានរ៉េមទំហំ 16GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 512GB តម្លៃខ្ទង់ $1,699។

ចំនែកម៉ូដែល 15 អ៊ីញដែលប្រើអង្គ CPU Intel-11th Gen Core i7-1185G7 មានរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យ 512GB មានតម្លៃខ្ទង់ $1,799 និងម៉ូដែលខ្ពស់បំផុតគឺ Intel-Core i7-1185G7 មានរ៉េមទំហំ 32GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 1TB មានតម្លៃខ្ទង់ $2,399។

ជាមួយនឹងអង្គ CPU ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Intel និង AMD ដែលប្រើនៅលើកុំព្យូទ័រយួរដៃ Surface Laptop 4 ត្រូវបាន Microsoft អះអាងថាមានល្បឿនដំណើរការខ្លាំងជាងជំនាន់មុនដល់ទៅ 70%។ ជាងនេះទៅទៀតសម្រាប់ថ្មដែលបំពាក់នូវលើ Surface Laptop 4-13.5 អ៊ីង ត្រូវបាន Microsoft បញ្ជាក់ថា សាកមួយពេញម្តងកាន់បានដល់ 19 ម៉ោង ហើយថ្មម៉ូដែល 15 អ៊ីញវិញគឺកាន់បាន 17.5 ម៉ោង។ សម្រាប់រន្ធ I/O Port វិញ Surface Laptop 4 មានរន្ធ USB-C x1, USB-A x1, រន្ធដោតកាស 3.5mm និងរន្ធសាកភ្លើង Surface Connect Port៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន