no-alternative title

លោក Ming-Chi Kuo និយាយថា iPhone 2022 Series នឹងប្រើសែនស័រកាមេរ៉ាទំហំ 48MP អាចផលិតវីដេអូបានកម្រិតដល់ 8K

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថានឹងប្រកាសចេញទូរស័ព្ទ iOS ជំនាន់ថ្មីស៊េរី 2021 ឬ iPhone 13 Series របស់ខ្លួននៅខែកញ្ញា ឆ្នាំ 2021 ដោយមិនពន្យាពេលដូចឆ្នាំមុននោះទេ ហើយបើតាមរបាយការណ៍ជាច្រើនដែលបានចេញផ្សាយនាពេលកន្លងមក ជាពិសេសរបាយការណ៍របស់កំពូលអ្នកវិភាគផលិតផល iDevices របស់ Apple គឺលោក Ming-Chi Kuo បាននិយាយថា iPhone ដែលចេញឆ្នាំ 2021 គឺមានការ Upgrade តិចតូចប៉ុណ្ណោះពីជំនាន់ iPhone 12 Series ដែលចេញឆ្នាំ 2020។ យ៉ាងណាមិញជារ៉ើយៗលោក Ming-Chi Kuo តែងតែបង្ហើបថា Apple នឹងធ្វើការ Upgrade ធំនៅលើ iPhone ដែលនឹងចេញនៅឆ្នាំ 2022។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kuo បាននិយាយថា iPhone ស៊េរីឆ្នាំ 2022 គឺនឹងមានតែម៉ូដែលបំពាក់អេក្រង់ទំហំ 6.1 អ៊ីញ និង 6.7 អ៊ីញតែប៉ុណ្ណោះ គឺគ្មានម៉ូដែល 5.4 អ៊ីញ ដែលប្រើលើ iPhone 12 mini បច្ចុប្បន្ននោះទេ ប៉ុន្តែ មានចំនួន 4 ម៉ូដែលដដែល។ ដោយពីរម៉ូដែលគឺជា High-End iPhone Series និងពីរម៉ូដែលជា Lower-End Series ដូចជំនាន់ iPhone 12 Series ដែរ។ បើពិតដូចអ្វីដែលកំពូលអ្នកវិភាគរូបនេះលើកឡើងមែននោះ គឺមានន័យថា Apple នឹងបញ្ចប់ការផលិត iPhone mini Series នៅឆ្នាំ 2022។ ហើយកត្តាដែលធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបញ្ចប់សង្វាក់ផលិតកម្ម iPhone mini របស់ខ្លួនព្រោះថា ការលក់ iPhone មួយនេះមិនទទួលបានផលផ្លែផ្កាល្អដូចការរំពឹងទុករបស់ក្រុមហ៊ុនឡើយ។

បើតាមរបាយការណ៍វិភាគរបស់លោក Ming-Chi Kuo បានលើកឡើងក្នុងពេលថ្មីៗនេះ គឺបានព្យាករណ៍ថា Apple នឹងបង្កើនទំហំសែនស័រកាមេរ៉ាឡើងដល់ 48MP ដែលមានលទ្ធភាពអាចផលិតសាច់វីដេអូដល់ កម្រិត 8K សម្រាប់កាមេរ៉ារបស់ High-End iPhone 2022 គឺ iPhone 14 Pro/ 14 Pro Max។ ហើយសម្រាប់ម៉ូដែល Lower-End iPhone 2022 Series នឹងរក្សាសែនស័រទំហំ 12MP ដូចមុន។ លោក Kuo ក៏បានបញ្ជាក់ទៀតថា សម្រាប់លែនកាមេរ៉ា Periscope ដែលកំពុងមានប្រើនៅលើកំពូលស្មាតហ្វូន Android ទាំងឡាយក្នុងពេលបច្ចុប្បន្ននឹងមាននៅលើ iPhone ស៊េរីឆ្នាំ 2023។ 

គួររំលឹកថា Apple បានចាប់ផ្តើមប្រើប្រាស់សែនស័រកាមេរ៉ាទំហំ 12MP មួយគ្រាប់ដំបូងរបស់ខ្លួននៅលើ iPhone 6s Series ដែលចេញកាលពីខែកញ្ញា ក្នុងឆ្នាំ 2015 និងសែនស័រកាមេរ៉ាទំហំ 12MP ចំនួនពីរគ្រាប់នៅលើ iPhone 7 Plus ដែលចេញក្នុងខែកញ្ញា ក្នុងឆ្នាំ 2016 និងបន្តប្រើរហូតមកដល់ iPhone 12 Series  ដែលចេញកាលពីខែតុលា ក្នុងឆ្នាំ 2020 ហើយក៏នឹងបន្តប្រើសម្រាប់ iPhone 13 Series ដែលត្រៀមបង្ហាញវត្តមាននាខែកញ្ញា ក្នុងឆ្នាំ 2021 នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន