no-alternative title

ក្រុម AG Esports និង ក្រុម TAP នឹងធ្វើជាតំណាងប្រទេសកម្ពុជាក្នុងការប្រកួតកីឡាអេឡិចត្រូនិច APAC ROG Masters វគ្គផ្ដាច់ព្រ័ត្រ

បន្ទាប់ពីការប្រកួតជម្រុះថ្នាក់ជាតិដ៏រំភើបដែលធ្វើឡើងនៅថ្ងៃទី 9 និងទី 11 ខែមេសា ក្រុម AG Esports ត្រូវបានគ្រងតំណែងជាម្ចាស់ជើងឯកថ្នាក់ជាតិរបស់ប្រទេសកម្ពុជានៃ ROG Masters 2021 ដែលជាការប្រកួតកីឡាអេឡិចត្រូនិចតាមអនឡាញដំបូងនៅអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំឡើងដោយ ROG ។ ក្រុម AG Esports ដែលជាម្ចាស់ជើងឯក និងក្រុម TAPដែលជាម្ចាស់ជើងឯករង នឹងក្លាយជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតបន្តនៅឯព្រឹត្តិការណ៍អាស៊ីប៉ាស៊ីហ្វិកវគ្គផ្តាច់ព្រ័ត្រ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការប្រកួតនេះមានក្រុមជាច្រើនបានចូលរួមដូចជា ក្រុម Om Berl, ក្រុម YeakSa, ក្រុម The Meow, ក្រុម Wolfency Esport, ក្រុម TAP, ក្រុម Londone Clan, ក្រុម Nior Squad, ក្រុម Dark Legion, ក្រុម AG Esports, និង ក្រុម Akatsuki។ ដើម្បីឈ្នះជើងឯកប្រចាំប្រទេសកម្ពុជា ក្រុម AG Esports បានយកឈ្នះក្រុម Akatsuki និងក្រុម TAP រហូតទទួលបានតំណែងជាម្ចាស់ជើងឯក។ រីឯក្រុម TAP វិញបានទទួលតំណែងលំដាប់រង ហើយក៏បានចូលជាតំណាងប្រទេសកម្ពុជាជាមួយនឹង AG Esports ដែរ។

កាលវិភាគក្នុងការប្រគួតផ្ដាច់ព្រ័ត្រ

ក្រុមតំណាងទាំង២ នឹងបន្តជួបគូប្រជែងក្នុងតំបន់ដូចខាងក្រោមដែលបានឈ្នះជើងឯកថ្នាក់ជាតិរៀងៗខ្លួន។ ការចាប់រង្វាន់ផ្ទាល់សំរាប់ការប្រកួតដណ្តើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែមេសានៅក្នុងគេហទំព័រហ្វេសប៊ុក ROG នៅតាមប្រទេសរៀងៗខ្លួនក៏ដូចជានៅក្នុង Discord របស់ការប្រកួត។ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវបានផ្សាយផ្ទាល់នៅ Twitch Channel: https://twitch.tv/AsusROG  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន