no-alternative title

មានការទម្លាយថា ព្រឹត្តិការណ៍នៃការបង្ហាញខ្លួនរបស់ HTC Vivecon 2021 គឺគ្រោងនឹងប្រារព្ធធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះហើយ

HTC Vive គឺជាប្រភេទ VR Hardware ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់ ដែលមានការពេញនិយមបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវផលិតផលថ្មីៗជាច្រើននាពេលខាងមុខ ក្នុងនោះក៏និងមានការបង្ហាញថា នៅខែក្រោយនេះ ខ្លួននឹងបង្ហាញនូវផលិតផលថ្មីនៅក្នុងព្រឹត្តិការណ៍ HTC Vivecon ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមប្រកាសចេញកាលពីម្សិលមិញនេះ តាមរយៈគណនីរបស់ HTC Vive គឺបាននិយាយថា ព្រឹត្តិការណ៍ Vivecon 2021 នេះ នឹងធ្វើឡើងនៅខែក្រោយនេះហើយ គឺនៅថ្ងៃទី 11 និង 12 ខែឧសភាខាងមុខនេះហើយ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃនេះ នឹងមានការបង្ហាញអំពីកាសស្តាប់ VR headset ផងដែរ។ ក្រុមហ៊ុន HTC ត្រូវគេរំពឹងថា នឹងបង្ហាញនូវឧបករណ៍ All-in-One VR headset ដែលមិនចាំបាច់ត្រូវភ្ជាប់ទៅកាន់កុំព្យូទ័រនោះទេ។ 

សូមជំរាបថា កាលពីសប្តាហ៍មុននេះ នៅលើប្លុករបស់ HTC នេះ ក៏មានការចែករំលែកអំពីរូបភាពនៃ VR headset ដែលស្ថិតនៅក្រោមក្រណាត់គ្របមួយផងដែរ។ សម្រាប់ VR Headset នេះ គឺនឹងបង្ហាញនៅខែក្រោយនេះ។ បើមើលទៅលើរូបភាពនេះ យើងអាចមើលឃើញទៅលើរូបរាងរបស់វាបាន។ ជាមួយនឹងកាសស្តាប់ VR headset ថ្មីនេះ ក្រុមហ៊ុន HTC អាចនឹងប្រកាសបង្ហាញនូវហ្គេមថ្មីៗ និងមុខងារជាច្រើនទៀតនៅលើ Vive platform ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន