no-alternative title

ZTE Axon 30 Ultra នឹងមានកាមេរ៉ាដែលបំពាក់នូវមុខងារ ‘Super Moon Ultra’ មានសមត្ថភាពអាចចាប់រូបភាពព្រះច័ន្ទបានច្បាស់បំផុត

ជាមួយនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន ZTE Axon 30 Series ក្រុមហ៊ុន ZTE ត្រូវបានមើលឃើញថា មានការផ្តោតយ៉ាងខ្លាំងទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ ថ្មីៗនេះ ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានមុខងារ Super Moon Ultra mode ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ក៏ផ្តោតទៅលើមុខងារនៃការថតទៅលើផ្កាយ និងព្រះចន្ទនៅក្នុងពេលយប់ផងដែរ។ ដូច្នេះ ការថតរូបភាពនៅពេលយប់មិនមែនជារឿងថ្មីសម្រាប់យើងនោះទេ។ 

ប្រភពខាងលើនេះ បានបន្ថែមថា ស្មាតហ្វូន ZTE Axon 30 Ultra នឹងនាំយកទៅកាន់កម្រិតមួយខ្ពស់បន្ថែមទៀត។ នៅក្នុងការបង្ហោះជាច្រើននៅលើ Weibo នោះ ក្រុមហ៊ុន ZTE ក៏មានបង្ហាញអំពីមុខងារ Super Moon Ultra mode នៅលើស្មាតហ្វូននេះផងដែរ។ ក្រុមហ៊ុននេះ បានចែករំលែកនូវការបង្ហោះជាមួយនឹងការប្រើប្រាស់នូវ #ZTEAxon30series នេះ។ បើនិយាយអំពី Super Zoom Ultra នោះ ក្រុមហ៊ុន ZTE បាននិយាយថា ស្មាតហ្វូននេះ គឺមានការពឹងផ្អែកនៅលើប្រព័ន្ធ  multi-camera synchronization ដែលអាចចាប់រូបភាពបានច្បាស់នៅពេលដែលថតរូបភាពព្រះច័ន្ទ និងរូបភាពជុំវិញវានោះ។

ស្មាតហ្វូន ZTE Axon 30 Ultra នឹងមានកាមេរ៉ា 64MP និង 8MP Periscope Telephoto Super Zoom lenses។ ស្មាតហ្វូននេះ មានអេក្រង់គែមកោងជាមួយនឹងរន្ធ punch-hole នៅកណ្តាលអេក្រង់តែម្តង។ របាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូន ZTE Axon 30 Pro និង Ultra នេះ នឹងមានកាមេរ៉ាក្រោមអេក្រង់ជាមួយនឹងទំហំ 44MP lens។ អេក្រង់នេះ គឺមានទំហំ 6.92 អ៊ីង OLED ជាមួយនឹង 10-bit colors, 120Hz refresh rate និង 360Hz touch sampling rate ។ 

ស្មាតហ្វូន ZTE Axon 30 Ultra នេះ មានបន្ទះឈីបជំនាន់ថ្មី Snapdragon 888 និងប្រើប្រាស់នូវរ៉េម LPDDR5 RAM រួមជាមួយនិងមេម៉ូរី UFS 3.1 storage ហើយនិងអសមថាមពលថ្មទំហំ 4,500mAh ដែលមានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 55W ឬ 65W fast charging និង MyOS នៅលើ Android 11 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន