no-alternative title

Samsung Galaxy Quantum 2 ចេញផ្លូវការណ៍ហើយប្រើប្រាស់បន្ទះឈីបសុវត្ថិភាព QRNG គាំទ្រប្រព័ន្ធសេវា 5G និងមានអេក្រង់ AMOLED QHD-120Hz

ក្រុមហ៊ុន Samsung បានប្រកាសចេញទូរស័ព្ទឆ្លាតវៃដែលបំពាក់នូវឈីបការពារសុវតិ្ថភាពជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy Quantum 2 ផ្លូវការណ៍ហើយ។ ទូរស័ព្ទឆ្លាតវៃដែលផ្តោតសំខាន់ទៅលើសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់នូវគុណសម្បត្តិខ្លាំងជាងជំនាន់មុនរបស់វាដែលចេញកាលពីឆ្នាំកន្លងទៅ។ Galaxy Quantum 2 ត្រូវបានក្រុមហ៊ុនបំពាក់នូវប្រព័ន្ធឈីបសុវត្ថិភាពថ្មីហៅថា QRNG Security Chip ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 855+។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy Quantum 2 ទទួលបានការឌីស្សាញរូបរាងជាមួយកញ្ចប់លែនកាមេរ៉ាក្រោយបែបថ្មីកាន់តែមានភាពប្រណិតទាន់សម័យជាងមុន និយាយអោយចំទៅគឺវាខ្ចីការឌីស្សាញពី Galaxy A-Series 2021 (Galaxy A52/A74) តែម្តង។ ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីនេះរក្សាទំហំអេក្រង់ 6.7 អ៊ីញ និងជាបន្ទះអេក្រង់ Super AMOLED Infinity-O ដូចជំនាន់មុនដដែល ប៉ុន្តែ មានគែម bezel តូចស្តើងជាងមុនបន្តិច និងបានបង្កើនកម្រិតបង្ហាញខ្ពស់ជាងមុនឡើងដល់ Quad-HD+ (1440px) ជាមួយកម្រិត refresh rate ដល់ 120Hz។ Samsung Quantum 2 មានរ៉េមទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 128GB និងមានថ្មទំហំ 4,500mAh ទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 25W ប៉ុន្តែ ក្នុងប្រអប់ទូរស័ព្ទ Samsung បានដាក់ឆ្នាំងសាកត្រឹមតែ 15W ប៉ុណ្ណោះ។ 

កូនសោរលក់ធំបំផុតរបស់ទូរស័ព្ទ Galaxy Quantum 2 គឺការប្រើនូវប្រព័ន្ធឈីបសុវត្ថិភាព QRNG Security Chip ឬហៅពេញថា Quantum Random Number Generator Chip ដែលមានទំហំតូចបំផុតត្រឹម 2.5mm ប៉ុណ្ណោះ ដោយ QRNG Chip នេះបានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតក្នុងការការពារទិន្នន័យរបស់អ្នកប្រើ ពិសេសទិន្នន័យកម្មវិធីធានាគារតែម្តង។ ដោយឈីបនេះនឹងធ្វើប្រើប្រាស់នូវកម្រិត noise ចេញពី LED និង CMOS Sensor ដើម្បីធ្វើការបំលែងកូដដើម្បីការពារសុវត្ថិភាពទិន្នន័យកម្មវិធី និងសេវាកម្មធានាគារពីការវាយលុករបស់ពូក Hacker បានយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត។

បច្ចុប្បន្ន Samsung បាននឹងកំពុងចាប់ដៃគូសហការជាមួយនឹងធានាគារ Shinhan Band, Standard Chartered Bank Korea និង T World ដើម្បីគាំទ្រនូវឈីប QRNG ដែលមាននៅក្នុងទូរស័ព្ទ Galaxy Quantum 2 របស់ខ្លួន។ មិនត្រឹមតែជាទូរស័ព្ទដែលផ្តោតសំខាន់ទៅលើប្រព័ន្ធសុវត្ថិភាពទិន្នន័យប្រើប្រាស់ផ្នែកធានាគារនោះទេ Galaxy Quantum 2 នៅមានបំពាក់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូខ្លាំងមិនចាញ់ទូរស័ព្ទស្មាតហ្វូនឆ្លាតជំនាន់ថ្មីៗផងដែរ ដោយក្នុងនោះវាមានកាមេរ៉ាក្រោយ 3 គ្រាប់ភ្ជាប់នូវលែនគោលទំហំ 64MP (f/1.8) មាន OIS, ជាមួយ Ultra wide 123 ដឺក្រេទំហំ 12MP និង Macro ទំហំ 5MP ជាមួយកាមេរ៉ាសែលហ្វីទំហំ 10MP។ ជាងនេះទៅទៀត Galaxy Quantum 2 ក៏មានប្រព័ន្ធការពារទឹកកម្រិត IP67 ដូច Galaxy A54 និង A74 ផងដែរ។

Samsung Galaxy Quantum 2 មានលក់ផ្តាច់មុខនៅលើបណ្តាញ SK Telecom របស់កូរ៉េខាងត្បូងដូចជំនាន់មុនដដែល និងអាចបញ្ជាទិញមុនបានចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 19 ខែមេសា ជាមួយតម្លៃខ្ទង់ $628 ហើយការនាំចេញផ្លូវការណ៍គឺនៅថ្ងៃទី 23 ខែមេសា។ ជាមួយគ្នាដែរ Galaxy Quantum 2 ត្រូវបានគេបង្ហើបថានឹងមានចេញលក់នៅទីផ្សារសកលផងដែរ ប៉ុន្តែ ប្តូរឈ្មោះថ្មីទៅជា Galaxy A82៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន