no-alternative title

ក្រុមហ៊ុន TCL បញ្ចេញគំរូស្នាតហ្វូនឆ្លាតវៃដែលមានអេក្រង់បត់ដំបូងគេនៅក្នុងលោក អាចរមូលបញ្ចូលគ្នាតែមួយបានទៀតផង

កាលពីយប់មិញនេះ ក្រុមហ៊ុន TCL បានដាក់បង្ហាញចេញនូវគំរូទូរស័ព្ទអេក្រង់បត់ឆ្លាតវៃដំបូងរបស់ខ្លួនដែលមានឈ្មោះថា Fold ‘n Roll Phone។ សម្រាប់លក្ខណៈសម្បត្តិគំរូទូរស័ព្ទអេក្រង់បត់ឆ្លាតវៃ TCL Fold ‘n Roll នេះគឺមានលក្ខណៈខុសពីទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុនដទៃគឺថាអេក្រង់របស់ទូរស័ព្ទនេះគឺអាចកាត់បត់ចេញក្រៅ (Foldable Outside) និងអាចរមូលលូតពង្រីកទំហំអេក្រង់ (Rollable Out) បាននៅពេលដែលមិនបត់ (Unfolded)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការដែលអាចធ្វើបានទាំងការកាច់បត់ និងរមូលលូតអេក្រង់ចេញបានដូច្នេះ ដោយសារតែ TCL បានធ្វើការច្នៃផលិតចេញនូវគន្លឹះត្រចៀកបត់ (Hings) និងម៉ូទ័ររមូល (Mechanics) ឆ្លាតវៃជំនាន់ថ្មីដែលអាចគាំទ្របានទាំងចលនាក្នុងការកាច់បត់ និងរមូលទាញអេក្រង់ចេញ។ បើតាមការអោយដឹងពី TCL អេក្រង់ដែលប្រើសម្រាប់គំរូទូរស័ព្ទឆ្លាត Fold ‘n Roll ឬអាចហៅម្យ៉ាងទៀតថា All-in-One Phone របស់ខ្លួននេះគឺមានទំហំចាប់ពី 6.78 អ៊ីញ នៅពេលបត់ (Folded), ទំហំ  8.85 អ៊ីញនៅពេលពន្លាមិនបត់ (Unfolded)  និងទំហំធំដល់ទៅ 10 អ៊ីញនៅពេលពន្លូតចេញ (Rollable)។ និយាយរួមទៅពាក្យថា All-in-One គឺស្មើរនឹង Smartphone + Phablet + Tablet។ 

TCL គឺជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះអេក្រង់ដ៏មានសក្តានុពលបំផុតមួយក្នុងពិភពលោក និងជាក្រុមហ៊ុនមេរបស់ CSOT ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ដ៏ធំបំផុតមួយរបស់ប្រទេសចិន។ក្រុមហ៊ុននេះមានសង្វាក់ផលិតកម្មអេក្រង់ចាប់ពីបន្ទះអេក្រង់ទូរស័ព្ទរហូតដល់អេក្រង់ទូរទស្សន៍ស្មាតធីវី។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TCL មួយនេះបានផ្តើមហក់ចូលក្នុងសង្វាក់ផលិតកម្មបន្ទះអេក្រង់ OLED ដំបូងកាលពីត្រីមាសទី 4 ក្នុងឆ្នាំ 2019។

ស្របពេលជាមួយគ្នានេះដែរ TCL បាននឹងកំពុងស្វែងរកភាពជាដៃគូសហការណ៍ដើម្បីអភិវឌ្ឍន៍លើបច្ចេកវិទ្យាកញ្ចក់អេក្រង់ថ្មីនេះ (Foldable & Rollable Screen) ប្រើបាននៅលើផលិតផលតែមួយ ព្រោះថា គំរូអេក្រង់ទូរស័ព្ទឆ្លាត Fold ‘n Roll ដំបូងរបស់ខ្លួននេះគឺប្រើប្រាស់នូវអេក្រង់ Plastic Screen ប៉ុណ្ណោះ។

សរុមមកតើប្រិយមិត្តយល់ឃើញបែបណាដែរសម្រាប់គំរូទូរស័ព្ទឆ្លាតវៃ TCL Fold ‘n Roll មួយនេះ ហើយមើលទៅ TCL អាចសម្រេចបាននូវសមត្ថផលនៃអនាគតទូរស័ព្ទឆ្លាតវៃមួយនេះបានដែរ ឬទេ។ ជាចុងក្រោយក្រុមហ៊ុន TCL ត្រូវបានគេព្យាករណ៍ថានឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់ដំបូងរបស់ខ្លួនមួយស៊េរីនៅចុងឆ្នាំ 2021 នេះ ប៉ុន្តែ មិនមែនជាទូរស័ព្ទគំរូមួយនេះឡើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន