no-alternative title

ក្រុមហ៊ុន Mercedes-Benz ប្រកាសចេញនូវគំរូរថយន្តអគ្គិសនី EQS ឆ្នាំ 2022 របស់ខ្លួន រូបរាងថ្មីទាក់ទាញមែនទែន

យោងតាមដំណឹងដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes បានត្រៀមប្រឡូកចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីហើយ តាមរយៈការប្រកាសបង្ហាញនូវ Mercedes-Benz EQS ដែលជារថយន្តជំនាន់ថ្មីឆ្នាំ  2022 របស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បិ៍កន្លងទៅនេះ រថយន្ត Mercedes EV នេះ ត្រូវបានគេបង្ហាញចេញនូវមុខងារជាច្រើនដ៏អស្ចារ្យដែលអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុនជាច្រើនដូចជា Tesla ដែលមានវត្តមាននៅលើទីផ្សារថែមទៀត។ 

ការឌីស្សាញរូបរាងរបស់រថយន្ត Mercedes-Benz EQS នេះ គឺពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន ហើយនិងមានបច្ចេកវិទ្យាប្រណិតៗជាច្រើនថែមទៀតផង។ ក្រុមហ៊ុន Mercedes-Benz មានក្តីសង្ឃឹមនៅក្នុងការឌីស្សាញរូបរាងថ្មីសម្រាប់រថយន្តអេឡិចត្រូនិចប្រណិតប្រភេទ Sedans របស់ខ្លួនតាមរយៈវត្តមានរបស់រថយន្ត EQS ដែលបំពាក់នូវមុខងារប្រណិតៗជាច្រើនដែលធ្លាប់បានប្រើប្រាស់នៅលើរថយន្តអេឡិចត្រូនិចជាច្រើនរបស់ក្រុមហ៊ុន Tesla។

សូមជំរាបថា វត្តមានរបស់រថយន្ត Mercedes-Benz EQS 2022 នេះ គឺនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ។ រថយន្ត Mercedes-Benz EQS 2022 នេះ នឹងក្លាយជាផ្នែកមួយនៃគ្រួសាររបស់រថយន្ត S-Class ថែមទៀតផង។

លោក Ola Kaellenius ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mercedes-Benz បាននិយាយថា រថយន្ត EQS ត្រូវបានឌីស្សាញឡើងដើម្បីបំពេញនូវតម្រូវការជាច្រើនសម្រាប់អ្នកប្រើប្រាស់ ហើយវាបំពាក់នូវសមត្ថភាពដ៏ប្រណិតៗជាច្រើន។ សម្រាប់ផ្នែកខាងក្នុងរបស់រថយន្ត EQS ឆ្នាំ 2022 នេះ គឺមានការឌីស្សាញយ៉ាងប្រណិតដូចជាយាន្តអវកាស ហើយនិងមានអេក្រង់ជាច្រើនសម្រាប់ការកម្សាន្ត និងប្រតិបត្តិថែមទៀតផង។

រថយន្តអគ្គិសនី Mercedes-Benz EQS ជំនាន់ថ្មីឆ្នាំ 2022 នេះអាចនឹងមានតម្លៃច្រើនជាង $100,000 ។ តាមរយៈអ្នកឃ្លាំមើលជាច្រើននោះ រថយន្ត EQS នេះ គឺមានតម្លៃខ្ពស់ខ្លាំងជាងរថយន្ត Mercedes-Benz S-Class ហើយវាក៏ថ្លៃជាងរថយន្ត Model S របស់ Tesla ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន