no-alternative title

Intel ប្រកាសវិនិយោគទឹកប្រាក់ចំនួន 3.5 ពាន់លានដុល្លារធ្វើការពង្រីករោងចក្ររបស់ខ្លួននៅក្នុងទីក្រុង New Mexico

ថ្មីៗនេះ យោងតាមការបញ្ជាក់របស់លោក Pat Kissinger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel បានអោយដឹងថា ក្រុមហ៊ុននេះ នឹងធ្វើការវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក សម្រាប់រោងចក្រផលិតបន្ទះឈីប។ ទឹកប្រាក់ចំនួន 3.5 ពាន់លានដុល្លារអាមេរិក គឺនឹងប្រើប្រាស់នៅក្នុងការ upgrade ទៅលើរោងចក្រ Rio Rancho នៅក្នុង New Mexico។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Intel បានប្រកាសថា ខ្លួននឹងធ្វើការផ្លាស់ប្តូរទៅលើ IDM 2.0 របស់ខ្លួន ហើយរោងចក្រ Rio Rancho នឹងធ្វើការផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនជាច្រើនហើយបន្ទាប់ពីបញ្ចប់ការ upgrade នេះរួចរាល់ ការផ្គត់ផ្គង់បន្ទះឈីប គឺនឹងមានការកើនឡើង។ កន្លងមក ក្រុមហ៊ុន Intel បានប្រកាសអំពីការវិនិយោគទឹកប្រាក់ចំនួន 20 ពាន់លានដុល្លារអាមេរិក នៅក្នុងការសាងសង់រោងចក្ររបស់ខ្លួននៅក្នុង Arizona និងការស្វែងរកការឧបត្ថម្ភពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកផងដែរ។

ទាក់ទងជាមួយនឹងរឿងនេះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel ក៏បានចំណាយពេលទស្សនកិច្ចរយៈពេល 1 ថ្ងៃទៅកាន់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើការត្រួតពិនិត្យមើលទៅលើរោងចក្រនេះដែលស្ថិតនៅក្នុងការសាងសង់នោះ។ គាត់ប្រកាសអំពីការវិនិយោគទឹកប្រាក់ចំនួន 600 លានដុល្លារអាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីធ្វើការពង្រីកទៅលើការអភិវឌ្ឍ និងការស្រាវជ្រាវ និងការបង្កើនការផលិតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន