no-alternative title

ផ្លូវការណ៍ហើយ..! iPhone 13 Pro និង 13 Pro Max ពិតជាបំពាក់អេក្រង់ LTPO-120Hz ដែលផ្តល់អោយដោយ Samsung ពិតប្រាកដមែន

កន្លងមកមានប្រភពព័ត៌មានជាច្រើនបាននិយាយថា Apple នឹងនាំយកទូរស័ព្ទ iPhone ដែលបំពាក់បន្ទះអេក្រង់ដែលមានកម្រិត refresh rate 120Hz មកកាន់ទីផ្សារក្នុងឆ្នាំ 2021 នេះ។ ហើយឥលូវនេះមានប្រភពព័ត៌មានថ្មីចុងក្រោយមួយចេញពីប្រទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ច្បាស់ថា ជាការពិតណាស់ Apple គឺពិតជានឹងនាំយកទូរស័ព្ទ iPhone  ជំនាន់ថ្មីឆ្នាំ 2021 គឺ iPhone 13 Series ដែលមានអេក្រង់កម្រិត 120Hz មកកាន់ទីផ្សារឆ្នាំនេះពិតប្រាកដមែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពព័ត៌មានដដែលបាននិយាយថា ទូរស័ព្ទ iOS-2021 ដែលនឹងបំពាក់នូវបន្ទះអេក្រង់កម្រិត 120Hz នោះគឺ iPhone 13 Pro និង iPhone 13 Pro Max។ ហើយសម្រាប់បន្ទះអេក្រង់ 120Hz ដែលនឹងបំពាក់នៅលើបងធំ iPhone 13 ទាំងពីរស៊េរីនេះគឺជាប្រភេទបន្ទះបង្ហាញជំនាន់ថ្មី LTPO-AMOLED ដែលផលិតដោយក្រុមហ៊ុន Samsung Display និងប្រើប្រាស់នូវប្រព័ន្ធខ្សែសីមា ឬហៅថា RFPCB (rigid flexible printed circuit boards) របស់ក្រុមហ៊ុន Samsung Eletro-Mechanics សម្រាប់ភ្ជាប់អេក្រង់ជាមួយនឹង Mainboard ទូរស័ព្ទ។

ប្រព័ន្ធខែ្ស RFPCB ថ្មីនេះគឺមានភាពបត់បែបបានល្អ សម្រាប់ទៅតាមទម្រង់នៃការឌីស្សាញតួររបស់ទូរស័ព្ទ ហើយនិងមានការបញ្ចូននូវកម្រិតពន្លឺ Electric Signal បានល្អថែមទៀតផង។ ទោះជាយ៉ាងណាខែ្សសីមាថ្មីនេះគឺមានតម្លៃថ្លៃជាងខែ្សសីមាអេក្រង់ជំនាន់មុន (FPCBs) ដែលប្រើនៅលើ iPhone 12 Series ឆ្នាំមុន។

ក្រុមហ៊ុន Samsung Display ត្រូវបានគេវាយតម្លៃថាគឺជាក្រុមហ៊ុនដ៏សំខាន់ជាងគេក្នុងការផ្គត់ផ្គង់បន្ទះអេក្រង់ OLED ថ្មីរបស់ខ្លួនទៅអោយ Apple ដើម្បីបំពាក់នៅលើទូរស័ព្ទ iOS ជំនាន់ថ្មី។ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះត្រូវបានគេព្យាករណ៍ថានឹងផ្គត់ផ្គង់បន្ទះអេក្រង់ LTPO-OLED ដល់ក្រុមហ៊ុន Apple យ៉ាងហោចណាស់ក៏ 110 លានបន្ទះផងដែរក្នុងឆ្នាំនេះ ខណៈក្រុមហ៊ុនពីរទៀតគឺ LG Display និង BOE ក៏ត្រៀមផ្គត់ផ្គង់បន្ទះអេក្រង់ OLED ទៅអោយ Apple ប្រមាណជា 50 លាន និង 9 លានបន្ទះផងដែរសម្រាប់ប្រើនៅលើ iPhone 13 Series ដែលត្រៀមខ្លួនមកដល់នាខែកញ្ញាត្រីមាសទី 3 ឆ្នាំ 2021 ខាងមុខ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន