no-alternative title

ស្មាតហ្វូនជាច្រើនបស់ Huawei នឹងអាចអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅខែមិថុនានេះបើយោងតាមប្រធានផ្នែកអភិវឌ្ឍកម្មវិធី និងជាអគ្គនាយក AI របស់ក្រុមហ៊ុនេះ

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការបញ្ចេញនូវ Bata version សម្រាប់អ្នកអភិវឌ្ឍកម្មវិធីទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនទៅកាន់ស្មាតហ្វូនជាច្រើន។ នៅពេលនេះ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួនបានត្រៀមខ្លួនក្នុងការ បង្ហាញនូវការអាប់ដេតទៅលើ OS នេះ នៅដើមខែមិថុនា ឆ្នាំ 2021 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក Wang Chenglu ដែលជាប្រធានផ្នែកអភិវឌ្ឍកម្មវិធី និងជាអគ្គនាយក AI នៃអាជីវកម្មឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមនឹងធ្វើការអាប់ដេតទៅលើ HarmonyOS ចាប់ពីដើមខែមិថុនានេះហើយ។ ស្មាតហ្វូនជាច្រើនដែលនឹងទទួលបាននូវការអាប់ដេតនេះគឺមានស្មាតហ្វូន Mate 40 series, Mate 30 series, P40 series និង Mate X2 series ជាដើម។ 

លោកបានបន្តថា បន្ទាប់ពីការធ្វើការអាប់ដេតទៅលើស្មាតហ្វូនទាំងនេះ ក្រុមហ៊ុន Huawei ក៏នឹងបន្តក្នុងការអាប់ដេតទៅលើស្មាតហ្វូនជាច្រើនម៉ូដែលទៀតរបស់ខ្លួនផងដែរ។ មានស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននេះ ហើយស្មាតហ្វូនជាច្រើនរបស់ Honor ក៏នឹងទទួលបាននូវការអាប់ដេតផងដែរនៅក្នុងរដូវក្តៅនេះ។ នេះគឺជាការបោះជំហានដ៏ធំមួយរបស់ក្រុមហ៊ុននេះដែលងាកចេញពីទីផ្សារ Android ដែលខ្លួនមានជាង 200 លានគ្រឿងនោះ។ 

សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានគោលដៅក្នុងការផ្លាស់ប្តូរនូវប្រព័ន្ធប្រតិបត្តិការ OS Android របស់ខ្លួនទៅលើស្មាតហ្វូនជាង 200 លានគ្រឿងនៅឆ្នាំនេះផងដែរ។ សម្រាប់ ប្រព័ន្ធប្រតិបត្តិការ HarmonyOS ថ្មីនេះ ក៏នឹងអាចប្រើប្រាស់បាននៅលើ Platforms ជាច្រើនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន