no-alternative title

Xiaomi ក្លាយជាម្ចាស់ឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ PUBG Mobile National Championship 2021 នៅក្នុងចក្រភពអង់គ្លេស

ក្រុមហ៊ុន Tencent Games និង Krafton បានប្រកាសអំពីការរៀបចំនូវព្រឹត្តិការណ៍ប្រកួត PUBG Mobile National Championship (PMNC) 2021ជាលើកដំបូងបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយក្រុមហ៊ុនដែលជាដៃគូរ នឹងក្លាយជាម្ចាស់ឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ ត្រូវបានអ្នករៀបចំកម្មវិធីនេះ ប្រកាសចាប់ដៃជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Xiaomi។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការអោយដឹងថាពីប្រភពនេះ បានបានបន្ថែមថា ព្រឹត្តិការណ៍នេះ គឺមានការរៀបចំចាប់ពីថ្ងៃទី 4 ខែមិថុនាទៅដល់ថ្ងៃទី 8 ខែសីហានេះ ដែលមានក្រុមប្រកួតដែលនៅក្នុងចក្រភពអង់គ្លេសចំនួន 16 ក្រុមដែលនឹងធ្វើការប្រកួតគ្នាជាមួយនឹងប្រាក់រង្វាន់ចំនួន £22,000 GBP ដែលប្រហែលជា  $30,000។ បន្ថែមពីនេះ ព្រឹត្តិការណ៍ប្រកួត Tournament នេះគឺចាប់ផ្តើមពីថ្ងៃទី 22 ខែកក្កដាដល់ថ្ងៃទី 8 ខែសីហាខាងមុខនេះផងដែរ។ 

ក្រុមទាំងនេះ នឹងធ្វើការចុះឈ្មោះ និងប្រកួតអនឡាញនៅក្នុងវគ្គ PMNC Open Qualifier ដែលនឹងធ្វើការប្រកួតចាប់ពីថ្ងៃទី 4 ខែមិថុនាដល់ថ្ងៃទី 11 ខែមិថុនានេះ។ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួត PUBG Mobile National Championship នៅក្នុងចក្រភពអង់គ្លេសវគ្គ  Open Qualifierនោះ ក្រុមប្រកួតត្រូវមានគ្នាយ៉ាងតិចណាស់ 4 នាក់ទៅ 6 នាក់ដែលស្ថិតនៅក្នុងប្រទេសដូចគ្នា។

សម្រាប់អ្នកឈ្នះព្រឹត្តិការណ៍ប្រកួត  PBNC UK 2021 Tournament នេះ នឹងឈានទៅកាន់វគ្គ  PUBG Mobile Pro League (PMPL) 2021  Western Europe ដែលនឹងធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះនេះ។ ព្រឹត្តិការណ៍ប្រកួត  2021 PMPL នេះគឺមានទឹកប្រាក់សរុបចំនួន 14 លានដុល្លារអាមេរិកហើយមាន 7 តំបន់ដែលមានអាមេរិកខាងជើង ប្រេស៊ីល Latam, CIS ទួរគី អារ៉ាប់ និងអ៊ឺរ៉ុបខាងលិចថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន