no-alternative title

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 11 Ultra នឹងបង្ហាញខ្លួនជាផ្លូវការនៅអ៊ឺរ៉ុបថ្ងៃទី 11 ខែឧសភានេះ ជាមួយនិងតម្លៃ 1199 យូរ៉ូ

នៅទីបំផុតក្រុមហ៊ុន Xiaomi បានបង្ហាញនូវ version ថ្មីរបស់ស្មាតហ្វូន Mi 11 Ultra សម្រាប់ទីផ្សារអ៊ឺរ៉ុបហើយ បន្ទាប់ពីក្រុមហ៊ុននេះបានបង្ហាញស្មាតហ្វូននេះជាផ្លូវការនៅក្នុងខែមីនាឆ្នាំនេះ។ ស្មាតហ្វូន Mi 11 Ultra នេះ គឺជាស្មាតហ្វូន Flagship ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលបង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិ ហើយពេលនេះអតិចិជនជាច្រើននៅអ៊ឺរ៉ុប នឹងទទួលបាននូវស្មាតហ្វូននេះនៅថ្ងៃទី 11 ខែឧសភានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញស្មាតហ្វូន Mi Ultra series នៅក្នុងទីផ្សាររបស់ចិន ប៉ុន្តែស្មាតហ្វូន Mi 11 Ultra នេះ គឺពង្រីកទីផ្សាររបស់ខ្លួនទៅកាន់អន្តរជាតិដែលខុសប្លែកពីស្មាតហ្វូន Mi 10 Ultra ដែលបង្ហាញខ្លួនសម្រាប់ទីផ្សាររបស់ចិនប៉ុណ្ណោះ។ នៅលើ facebook របស់ក្រុមហ៊ុន Xiaomi នៅក្នុងទីផ្សាររបស់ហូឡង់បញ្ជាក់ថា ស្មាតហ្វូន Mi 11 Ultra នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែឧសភានេះ។ 

បើទោះបីជានៅមិនទាន់មានការប្រកាសជាផ្លូវការអំពីក្រុមហ៊ុនចែកចាយជាច្រើនទៀតរបស់ក្រុមហ៊ុន Xiaomi នៅក្នុងអ៊ឺរ៉ុបក៏ដោយនោះ យើងដឹងថា ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សារអ៊ឺរ៉ុបគឺមិនឆ្ងាយទៀតនោះទេ។  ស្មាតហ្វូន Mi 11 Ultra មានកាមេរ៉ាដ៏អស្ចារ្យជាមួយនឹងអេក្រង់ទំហំ 6.81 អ៊ីង AMOLED ដែលមានកម្រិត Refresh Rate ខ្ពស់ និងបន្ទះឈីប Snapdragon 888 5G ដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។

ស្មាតហ្វូន Mi 11 Ultra នេះមានរ៉េម 2 ទំហំនោះគឺទំហំ 8GB និង 12GB ជាមួយនឹងម៉េមូរីទំហំ 256GB និង 512GB។ ស្មាតហ្វូននេះ ប្រើប្រាស់នូវស្បែក MIUI 12 នៅលើប្រព័ន្ធប្រតិបត្តិការ Android 11។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 67W ultra-fast charging, reverse wireless charging 10W ផងដែរ។ អ្វីដែលពិសេស គឺស្មាតហ្វូននេះមាន IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូន Mi 11 Ultra នឹងលក់នៅក្នុងអ៊ឺរ៉ុបក្នុងម្លៃចាប់ផ្តើមពី €1,199 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន