no-alternative title

ស្ថាប័ន 3C បានបញ្ជាក់ថា ទូរស័ព្ទឆ្លាតជំនាន់ថ្មី vivo X60t Pro នឹងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងលឿនកំលាំង 33W

បច្ចុប្បន្នក្រុមហ៊ុន vivo បានប្រកាសចេញទូរស័ព្ទជំនាន់ Flagship ថ្មីចំនួន 4 ម៉ូដែលរួចមកដែលរួមមានដូចជា vivo X60, X60 Pro, X60 Pro+ និងចុងក្រោយគឺ X60t។ យ៉ាងណាមិញក្រុមហ៊ុន vivo ត្រូវបានគេដឹងថា នៅមានទូរស័ព្ទសមាជិកគ្រួសារ X60 មួយស៊េរីទៀតដែលមិនទាន់បានប្រកាសចេញនោះគឺ vivo X60t Pro។ ហើយបើតាមប្រភពព័ត៌មានចុងក្រោយបញ្ជាក់ថា vivo នឹងប្រកាសចេញទូរស័ព្ទ X60t Pro ក្នុងពេលឆាប់ៗនេះផងដែរ។ ដោយឡែកក្នុងពេលនេះទូរស័ព្ទជំនាន់ថ្មីចុងក្រោយនេះត្រូវបានស្ថាប័ន 3C ចុះបញ្ចីអាជ្ញាប័ណ្ណបញ្ជាក់ការផលិតរួចរាល់ហើយ ព្រមទាំងបានបង្ហាញនូវគុណសម្បត្តិមួយចំនួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះបញ្ចីស្ថាប័ន 3C របស់ចិនបានបង្ហាញថា vivo X60t Pro គឺមានលេខកូដសំគាល់ម៉ូដែល V2120A ដែលទូរស័ព្ទជំនាន់ថ្មីនេះគឺទ្រទ្រង់បច្ចេកវិទ្យា 33W និងគាំទ្របច្ចេកវិទ្យាសេវា 5G Network ដូចម៉ូដែលមុនៗរបស់វាដែរ។  ទោះជាយ៉ាងណាស្ថាប័ន 3C មិនបានបញ្ជាក់លក្ខណៈសម្បត្តិលម្អិតច្រើនអំពី vivo X60t Pro ទេ ប៉ុន្តែ ទូរស័ព្ទជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងបំពាក់នូវកំពូលឈីប 6nm MediaTek Dimensity 1200។

ដោយឡែកបើតាមប្រភពព័ត៌មានលេចលឺនានាមួយរយះពេលកន្លងមកនេះបាននិយាយថា X60t Pro ភ្ជាប់មកជាមួយនូវគុណសម្បត្តិប្រសើរជាងម៉ូដែល  X60t ដែលចេញលើកមុន ក្នុងនោះរួមមានដូចជាការប្តូរពីការបំពាក់ MediaTek Dimensity 1100 មកស៊េរី Dimensity 1200 ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB UFS3.1, ដំឡើងមកជាមួយ Android 11 និងស្រោបដោយស្បែកមុខកម្មវិធី OriginOS  ជាដើម។ 

ទោះជាយ៉ាងណាទូរស័ព្ទ X60t Pro គឺអាចនឹងរក្សាទំហំអេក្រង់ 6.56 អ៊ីញ ប្រភេទAMOLED 120Hz កម្រិត Full-HD+ ដែលមានបច្ចេកវិទ្យាស្កែន ក្រយ៉ៅម្រាមដៃលើអេក្រង់ , មានថ្មទំហំ 4,300mAh, ប្រព័ន្ធកាមេរ៉ាក្រោយ 3 គ្រាប់មានទំហំ 48MP Mail Lens+ 13MP Ultra wide + 13MP Portrait រួមនិងកាមេរ៉ាសែលហ្វីជាលែនទំលុះចំថ្ងាសទំហំ 13MP ដូចម៉ូដែល X60t ដដែល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន