no-alternative title

Xiaomi នឹងផ្តល់ជូន MI MIX Fold ចំនួន 60 គ្រឿង ដោយឥតគិតថ្លៃ គ្រាន់តែទៅកាន់ហាង miHome ហើយធ្វើការស្កេនទៅលើ QR code

ចាប់តាំងពីថ្ងៃទី 1 ខែឧសភាដល់ថ្ងៃទី 5 ខែឧសភានេះ ក្រុមហ៊ុន Xiaomi នឹងផ្តល់ជូននូវស្មាតហ្វូន MIX Fold ជាច្រើនគ្រឿងដោយឥតគិតថ្លៃ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននឹងផ្តល់ជូនស្មាតហ្វូន Xiaomi Mi MIX Fold ចំនួន 12 គ្រឿងជារៀងរាល់ថ្ងៃរយៈពេល 5 ថ្ងៃ។ នេះមានន័យថា ក្រុមហ៊ុននេះ នឹងចែកជូននូវស្មាតហ្វូន Xiaomi MI MIX Fold ចំនួន 60 គ្រឿងដោយឥតគិតថ្លៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់គ្រាន់តែទៅកាន់ហាង Xiaomi Home ហើយធ្វើការស្កេនទៅលើ QR code នៅក្នុងហាងនោះដើម្បីធ្វើការចូលរួម។  ការចូលរួមនេះ គឺចាប់ពីម៉ោង 10:00 រហូតដល់ម៉ោង 22:00 ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 5 ខែឧសភានេះ ហើយស្មាតហ្វូនមួយគ្រឿងនឹងចែកជូនរាល់ម៉ោងផងដែរ។ កាដូនេះ គឺសម្រាប់តែអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្នោះ ហើយអ្នកត្រូវតែធ្វើការស្កេននៅហាង Mi Home។

តាមការបញ្ជាក់របស់លោក Lu Weibing អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Redmi បាននិយាយថា ក្រុមហ៊ុន Xiaomi រៀបចំនូវព្រឹត្តិការណ៍នេះដើម្បីអបអរនូវការបង្ហាញនូវឡូហ្គោថ្មីរបស់ក្រុមហ៊ុននេះ។ គាត់អះអាងថានៅក្នុងថ្ងៃឈប់សម្រាកនៅក្នុងខែឧសភានេះ ក្រុមហ៊ុន Xiaomi ទាំងអស់នៅក្នុងប្រទេសចិនគឺធ្វើការចាប់ផ្តើមផ្សព្វផ្សាយអំពីឡូហ្គោថ្មីនេះ។  គាត់មានក្តីសង្ឃឹមថា អ្នកគាំទ្ររបស់ក្រុមហ៊ុន Xiaomi ពិតជាបានឃើញនុវឡូហ្គោថ្មីនេះ និងជួយផ្សព្វផ្សាយផងដែរ។ យើងជឿជាក់ថា ការបង្ហាញនូវឡូហ្គោថ្មីនេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីឈ្នះផងដែរ។ បន្ទាប់ពីការស្កេនទៅលើ QR code នៅហាងនេះ អ្នកនឹងឃើញអំពីការណែនាំដើម្បីអោយអ្នកអាចធ្វើការចូលរួមបាន។

Xiaomi Mi MIX Fold គឺជាស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi។ ស្មាតហ្វូននេះគឺជស្មាតហ្វូនដែលមានតម្លៃថោកបំផុតនៅក្នុងចំណោមស្មាតហ្វូនដែលអាចបត់បាន។ សម្រាប់ទំហំ 12GB+256GB គឺមានតម្លៃ 9999 yuan ($1,544)ខណៈពេលដែលទំហំ 12GB + 512GB គឺមានតម្លៃ 10,999 yuan ($1,699) ហើយទំហំ 16GB+512GB គឺមានតម្លៃ 12,999 yuan ($2,008) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន