no-alternative title

ស្មាតហ្វូន POCO F3 GT បានបង្ហាញខ្លួននៅលើហាងលក់រាយអនឡាញមួយនៅឥណ្ឌាមុនពេលនៃកាលបរិច្ឆេទប្រកាសចេញលក់ជាផ្លូវការណ៍

បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន Redmi K40 Gaming edition មក មានព័ត៌មានជាច្រើនថា ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹង បង្ហាញខ្លួនជាស្មាតហ្វូន POCO F3 GT នៅក្នុងប្រទេសឥណ្ឌា។ បើតាមដឹងនោះ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន POCO M3 Pro 5G នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។ ខណៈពេលដែលក្រុមហ៊ុន POCO នៅមិនទាន់បញ្ជាក់អំពីវត្តមានស្មាតហ្វូននេះ ស្រាប់តែហាងលក់អនឡាញមួយ បានទម្លាយនូវលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន  POCO F3 GT នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីរបស់ក្រុមហ៊ុន WelEletronics នោះ ស្មាតហ្វូន POCO F3 GT ដាក់លក់នៅក្នុងតម្លៃ $1,299 (~Rs 95,000)។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃ Rs 25,000 (~$341)។ ដូចនេះ មានការបង្ហាញថា ស្មាតហ្វូនដែលស្ថិតនៅក្នុងបញ្ជីនេះ គឺមានតម្លៃមិនត្រឹមត្រូវនោះទេ។ របាយការណ៍ជាច្រើនមុននេះទម្លាយថា នេះអាចជា Rebrand របស់ស្មាតហ្វូន  Redmi K40 Gaming ដែលប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិន។ ស្មាតហ្វូន POCO F3 GT នេះ គឺបានបង្ហាញខ្លួនជាមួយនឹងលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូន Redmi K40 Gaming។ 

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.67-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+, 120Hz refresh rate និង Gorilla Glass 5 ។ស្មាតហ្វូននេះមានបន្ទះឈីប Dimensity 1200 chipset និងរ៉េមទំហំ 6GB ។ ស្មាតហ្វូន POCO F3 GT នេះមានម៉េមូរីទំហំ  128 GB UFS 3.1 storage និង microSD card slot សម្រាប់បន្ថែមនូវម៉េមូរីថែមទៀតផង។ ស្មាតហ្វូន F3 GT នេះមានថាមពលថ្មទំហំ 5,065mAh ជាមួយនឹងបច្ចេកវិទ្យា 67W fast charging។ 

ស្មាតហ្វូន POCO F3 GT នេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូននេះ នឹងមានប៊ូតុង Trigger Buttons ដូចទៅនឹងស្មាតហ្វូន Redmi K40 Gaming ឬយ៉ាងណានោះទេ។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាខាងមុខទំហំ 16-megapixelហើយវាមានកាមេរ៉ាខាងក្រោយទំហំ  64-megapixel, 8-megapixel ultrawide lens និង  2-megapixel macro ។ នៅក្នុងប្រទេសចិននោះ ស្មាតហ្វូន Redmi K40 Gaming នេះគឺលក់នៅក្នុងតម្លៃ 1,999 Yuan (~$312; ~Rs 23,000)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន