no-alternative title

Camon 17P និង Camon 17 Pro ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Tecno បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ថ្មីៗនេះ ក្រុមហ៊ុន Tecno បានបង្ហាញវត្តមានរបស់ស្មាតហ្វូន  Camon 17 នៅក្នុងប្រទេសកេនយ៉ា។ នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ ក៏បានពង្រីកនូវវត្តមានរបស់ស្មាតហ្វូននេះទៅកាន់ទីផ្សារតំបន់ផ្សេងៗផងដែរ។ ជាក់ស្តែងនៅពេលនេះក្រុមហ៊ុន Tecno បានប្រកាសចេញនូវស្មាតហ្វូនចំនួន 2 ម៉ូដែលបន្ថែមទៀតនៅក្នុងប្រទេសនីហ្សេរីយ៉ា និងប្រទេសកេនយ៉ា។ ស្មាតហ្វូនទាំងពីនេះ មានឈ្មោះហៅថា Tecno Camon 17P និង  Camon 17 Pro។ បើមើលរូបរាងស្មាតហ្វូនទាំងពីរ គឺមិនមានភាពខុសគ្នាច្រើននោះទេ ប៉ុន្តែស្មាតហ្វូន Pro version គឺមានលក្ខណៈពិសេសបន្ថែមផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន TECNO CAMON 17P ត្រូវបានក្រុមហ៊ុនតំឡើងមកជាមួយនូវអេក្រង់ 6.8 អ៊ីង IPS LCD មានកម្រិតភាពច្បាស់  FHD+ 1080x2460 pixels និងមានកម្រិតភាពច្បាស់ 395 PPI និងកម្រិតពន្លឺ 500 Nits ព្រមទាំងមានកម្រិតអេក្រង់ 82% ធៀបនឹងតួរខ្លួន។

បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះ គឺមានកាមេរ៉ា 4 គ្រាប់ នៅខាងក្រោយ គឺមានកាមេរ៉ាទំហំ 64MP, 2MP macro, 2MP Depth sensor និង AI lens។ ស្មាតហ្វូន Camon 17P នេះ គឺមិនមានកាមេរ៉ា Ultra-Wide នោះទេ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP Selfie។ ស្មាតហ្វូននេះ មានបន្ទះឈីប  Helio G85។ ស្មាតហ្វូន  Camon 17P នេះ មានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យាសាកកម្រិត 18W fast charging ផងដែរ។ ស្មាតហ្វូន  Camon 17P នេះមានពណ៌  Frost Silver, Magnet Black, Spruce Green ។

ស្មាតហ្វូន Camon 17 Pro វិញ គឺមានអេក្រង់ទំហំ 6.8 អ៊ីង IPS LCD FHD+ ជាមួយនឹងកម្រិតអេក្រង់ 90Hz Higher Refresh Rate។ ស្មាតហ្វូន Camon 17 Pro នេះ គឺមានសេនស័រ Ultra-Wide Sensor។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំដល់ទៅ 48MP។ ស្មាតហ្វូន Camon 17 Pro នេះ គឺមានបន្ទះឈីប Helio G95។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh និងមានការទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាក 25W Charging។ នៅលើស្មាតហ្វូននេះ មានភ្ជាប់ជាមួយបច្ចេកវិទ្យា Stereo Speakers។ ស្មាតហ្វូននេះ មានស្បែក HiOS 7.6 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11។ ស្មាតហ្វូននេះមានពណ៌ Dream Silver និង ពណ៌Malibu Blue។

ស្មាតហ្វូន Tecno Camon 17P ទំហំ 6GB-128GB មានតម្លៃ ₦97,000 (~$236)។ ស្មាតហ្វូន Tecno Camon 17 Pro ដែលមានទំហំ 8GB-256GB គឺមានតម្លៃ  ₦130,000 (~$317) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន