no-alternative title

ក្រុមហ៊ុន ASUS នឹងរៀបចំនូវព្រឹត្តិការណ៍អនឡាញសម្រាប់ ZenFone 8 Series នៅថ្ងៃនេះហើយ

បន្ទាប់ពីបានបែកធ្លាយព័ត៌មានអស់រយ់ពេលជាច្រើនខែមក នៅពេលនេះ ក្រុមហ៊ុន ASUS បានប្រកាសថា នឹងរៀបចំនូវព្រឹត្តិការណ៍អនឡាញមួយនៅថ្ងៃនេះហើយ ដែលនឹងមានការបង្ហាញជាផ្លូវការណ៍នូវស្មាតហ្វូន ZenFone 8 នៅក្នុងទីក្រុងញ៉ូវយ៉ក ប៊ែកឡាំង និងតៃប៉ិនៅក្នុងពេលដំណាលគ្នា។ សម្រាប់ព្រឹត្តិការណ៍នៅក្នុងទីក្រុងញ៉ូវយ៉កនោះ គឺរៀបចំឡើងនៅវេលាម៉ោង 1PM UTC-5។ 

 

no-alternative title

ស្មាតហ្វូន ASUS ZenFone 8 ត្រូវបានគេនិយាយថា នឹងមានអេក្រង់ punch-hole និងមានគែម Bezel ស្តើងជាងមុន ហើយក្រុមហ៊ុននេះ ក៏បាននាំយកមកវិញហើយនូវ Microphone, USB-C port និង SIM slot។ មានន័យថា នៅបាតខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានរន្ធដោតកាសស្តាប់ 3.5mm audio jack និង Microphone ផងដែរ។ សម្រាប់គែមខាងស្តាំរបស់ស្មាតហ្វូន ZenFone 8 នេះគឺមានប៊ូតុង Volume និង Power Key។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 2 គ្រាប់ និងភ្លើង LED Flash។ ក្រុមហ៊ុន Asus បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមាន IP68 សម្រាប់ការពារទឹក និងធូលី ហើយនិងមានគែមលោហធាតុទៀតផង។

ស្មាតហ្វូន ASUS ZenFone 8 នេះ អាចនឹងគឺមានអេក្រង់ទំហំ 5.92-inch AMOLED FHD+ ជាមួយនឹង 20.5:9 aspect ratio, 120Hz refresh rate, HDR10+ support, 1100nits និងកញ្ចក់ការពារ Gorilla Glass Victus។ អ្វីដែលពិសេសនោះ អេក្រង់នេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon 888 SoC ជាមួយនឹងរ៉េមទំហំ 6GB និង 8GB ហើយនិងទំហំ 16GB ដែលជាប្រភេទ LPDDR5 RAM ព្រមទាំងមានមេម៉ូរីជាប្រភេទ UFS 3.1 storage។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh និង 30W fast charging។ ស្មាតហ្វូននេះមានស្បែក Zen UI និងប្រព័ន្ធប្រតិបត្តិការ Android 11 OS។ 

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ 64-megapixel និង 12-megapixel ultrawide lens។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងមុខទំហំ 12-megapixel Sony IMX663 ។ ស្មាតហ្វូន ZenFone 8 ត្រូវបានគេព្យាករណ៍ថា ដែលមានបីទំហំ ដែលទំ ហំ6GB+128GB គឺមានតម្លៃ 699 euros (~$847), 8GB+256GB គឺមានតម្លៃ 749 euros (~$908) និង 16GB+256GB គឺមានតម្លៃ 819 euros (~$993)។ ស្មាតហ្វូននេះ មានពណ៌ Obsidian Black និង Horizon Silver ៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ដោយ ប៉េងលីន
កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ដោយ ប៉េងលីន
Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន