no-alternative title

OPPO K9 បង្ហាញខ្លួននៅចិនហើយ គឺមានអេក្រង់ 90Hz, ប្រើឈីប Snapdragon 768G, មានកាមេរ៉ាក្រាយទំហំ 64MP និងមានតម្លៃ $309

ក្រុមហ៊ុន OPPO ទើបតែបានដាក់ចេញនូវទូរស័ព្ទ 5G ធុនបង្គួរជំនាន់ថ្មីម៉ាក K9 នៅទីផ្សារប្រទេសចិន។ ទូរស័ព្ទឆ្លាតជំនាន់ថ្មី OPPO K9 5G នេះគឺជាអ្នកស្នងដំណែង K7 5G ដែលចេញកាលពីឆ្នាំកន្លងទៅ។  ទូរស័ព្ទឆ្លាត 5G ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុន OPPO ធ្វើអោយកាន់តែល្អប្រសើរលើផ្នែកសំខាន់ៗមួយចំនួនលើសពីជំនាន់មុនរបស់វា។ ហើយខាងក្រោមនេះ គឺចំនុចខ្លាំងពិសេសមួយចំនួនដែលមាននៅលើ OPPO K9 5G៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ធំជាងមុន និងលឿនរអឹលជាងមុន

OPPO K9 5G ត្រូវបានក្រុមហ៊ុនបង្កើនទំហំអេក្រង់ធំជាងមុនឡើងដល់ 6.43 អ៊ីញ ប្រភេទបន្ទះបង្ហាញ AMOLED Display ដែលមានលែនទំលុះមួយគ្រាប់ស្ថិតនៅកែងខាងឆ្វេង។ បន្ទះអេក្រង់របស់ K9 5G មានកម្រិត refresh rate ខ្ពស់ដល់ 90Hz ជាមួយកម្រិតសំពាធសំគាល់ Touch sampling rate 180Hz ដែលធ្វើអោយការចុចបញ្ជាកាន់តែមានភាពរលូនល្អជាងមុន។ ប៉ុន្តែ បន្ទះអេក្រង់ទូរស័ព្ទឆ្លាតជំនាន់ថ្មីនេះនូវតែទ្រទ្រង់កម្រិតបង្ហាញត្រឹម Full-HD+ (1080x2400p) លើខ្នាត 20:9 ratio ដូចជំនាន់មុនដដែល។ ជាងនេះទៅទៀត OPPO បានបញ្ជាក់ថា បន្ទះអេក្រង់របស់ K9 5G ទ្រទ្រង់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ Optical reader ជំនាន់ទី 6 ដែលមានល្បឿនស្កែនសំគាល់បានលឿនរហ័សជាងជំនាន់មុន។

កំលាំងម៉ាស៊ីនខ្លាំងជាងមុនជាមួយប្រតិបត្តិការជំនាន់ចុងក្រោយ

ចំពោះកំលាំងម៉ាស៊ីនវិញ OPPO K9 5G បានបំពាក់នូវឈីប Snapdragon 768G ដែលជំនាន់ K7 5G គឺប្រើបន្ទះឈីប Snapdragon 765G។ ទូរស័ព្ទឆ្លាត 5G ជំនាន់ថ្មីនេះ មានរ៉េមប្រភេទ LPDDR4x ទំហំ 8GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ទំហំចាប់ពី 128GB ដល់ 256GB  ហើយក៏អាចដាក់បន្ថែមទំហំក្រៅបានជាមួយ microSD ផងដែរ។ ទូរស័ព្ទឆ្លាត 5G ជំនាន់ថ្មីនេះប្រតិបត្តិការដោយ ColorOS 11.1 ដែលទ្រទ្រង់ដោយ Android 11 ចេញពីប្រអប់ស្រាប់។ ពិសេសជាងនេះទៅទៀតនៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់ OPPO K9 5G មានដំឡើងជាមួយប្រព័ន្ធសារធាតុត្រជាក់ VC liquid-cooled heat sink ជាមួយនឹងស្រទាប់សារធាតុស្រូបកំដៅ copper plate និង multi-layer thermal ថែមទៀតផង ដើម្បីជួយកាត់បន្ថយការឡើងកំដៅខ្លាំងក្នុងម៉ាស៊ីននៅពេលប្រើប្រាស់ចុចលេងយូរ ជាពិសេសការលេងហ្គេម។

ថ្មធំ និងបច្ចេកវិទ្យាសាកភ្លើងលឿនជាងមុន

OPPO K9 5G មានថ្មទំហំធំជាងមុនឡើងដល់ 4,300mAh និងមានបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជាងមុនឡើងដល់ 65W។ ក្រុមហ៊ុន OPPO បានអះអាងថា ការសាកថាមពលថ្មពីចំនុច 0% ឡើងទៅពេញ 100% ចំនាយពេលត្រឹមតែ 35 នាទីប៉ុណ្ណោះ និងសាកចូលតាមរយះរន្ធចម្លង USB-C។ ក្រៅពីនេះ OPPO K9 5G គឺមានភ្ជាប់នូវប្រព័ន្ធ Wi-Fi កម្រិត 802.11ac, Bluetooth 5.1, GPS, អាចដាក់ស៊ីមកាតបានពីរប្រព័ន្ធទ្រទ្រង់ប្រព័ន្ធសេវា 5G ជាមួយម៉េមូរីបន្ថែមព្រមគ្នា និងមានរន្ធដោតកាសខ្នាត 3.5mm ផងដែរ ប៉ុន្តែ មិនមានបច្ចេកវិទ្យាការពារទឹក និងធូលីនោះទេ។

ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូខ្លាំងជាងមុន

និយាយដល់ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូវិញ OPPO K9 5G ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាសែលហ្វីដែលជាលែនទំលុះអេក្រង់មួយគ្រាប់ស្ថិតនៅជិតកែងខាងឆ្វេងផ្នែកខាងលើទំហំ 32MP និងប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដែលប្រើនូវសែនស័រគោលធំជាងជំនាន់ K7 5G ពី 48MP ឡើងមកដល់ទំហំ 64MP និងរក្សាសែនស័រ Ultra wide 119 ដឺក្រេទំហំ 8MP ជាមួយសែនស័រ Macro ទំហំ 2MP រួមនឹងអំពូល LED Flash មួយគ្រាប់ ប៉ុន្តែ មិនមានសែនស័រ Depth ទំហំ 2MP នោះទេ។

ជម្រើសពណ៌ និងតម្លៃ

ចូលដល់តម្លៃវិញ…ទូរស័ព្ទ 5G ជំនាន់ថ្មីនេះត្រូវបាន OPPO ប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ប្រហែល $309 សម្រាប់ម៉ូដែលរ៉េម 8GB / ម៉េមូរី 128GB និងខ្ទង់ប្រហែល $339 សម្រាប់ម៉ូដែលរ៉េម 8GB / ម៉េមូរី 256GB។ OPPO K9 5G មានជម្រើសពីរពណ៌ក្នុងនោះមានដូចជាពណ៌ខ្មៅហៅថា Spades K និងពណ៌ខៀវប្រដេញបែប Gradient ហៅថា Wings of Symphony៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន