no-alternative title

OPPO Reno6 Pro មានការបញ្ជាក់វិញ្ញាបនបត្រពី SIRIM រួចរាល់ហើយ ដោយថែមទាំងមានការបង្ហាញពីលេខម៉ូឌែលរបស់ស្មាតហ្វូនជំនាន់ថ្មីនេះទៀតផង

ក្រុមហ៊ុន OPPO ត្រូវគេរាយការណ៍ថា កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញវត្តមានរបស់ស្មាតហ្វូន Reno6 series។ ខណៈពេលដែលវានៅមិនទាន់មានការប្រកាសជាផ្លូវការណ៍នោះ មានការបែកធ្លាយនូវព័ត៌មានថ្មីថា ស្មាតហ្វូន Reno6 series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែឧសភាខាងមុខនេះហើយ។ ដូចទៅនឹងម៉ូឌែលមុននេះដែរ ក្រុមហ៊ុន OPPO អាចនឹងរៀបចំនូវព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតនៅក្នុងប្រទេសចិន និងទីផ្សារសកលផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលបរិច្ឆេទសកលនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno6 Series នេះ ប្រហែលជាមិនយូរទៀតនោះទេខណៈពេលដែលស្មាតហ្វូន Reno6 Pro ត្រូវប្រទះឃើញទទួលបាននូវវិញ្ញាបនបត្រ SIRIM នៅថ្ងៃនេះ។ នៅក្នុងវិញ្ញាបនបត្រ SIRIM នេះបញ្ជាក់ថា ស្មាតហ្វូន OPPO នេះមានលេខម៉ូឌែល  CPH2247 ដែលនឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងឈ្មោះហៅថា Reno6 Pro ។ស្មាតហ្វូនដែលមានលេខម៉ូឌែល CPH2247 នេះក៏ប្រទះឃើញនៅក្នុង Eurasian Economic Commission (EEC) របស់អ៊ឺរ៉ុប និង TKDN របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។ នៅក្នុងបញ្ជីនេះនៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិណាមួយអំពីស្មាតហ្វូន Reno6 Pro នៅឡើយទេ។

ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូន  Reno6 series នេះគឺមាន 3 ម៉ូឌែលនោះគឺ  Reno6, Reno6 Pro និង Reno6 Pro+ ។ ស្មាតហ្វូនដែលមានលេខកូដ PENM0 ដែលបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ចិននោះគឺជាស្មាតហ្វូន Reno6 ។ ស្មាតហ្វូន  Reno6 Pro គឺមានលេខម៉ូឌែល PEPM00 ។ ស្មាតហ្វូនទាំងពីរនេះបង្ហាញខ្លួននៅលើ TENAA ប៉ុន្តែលក្ខណៈសម្បត្តិ និងរូបភាពជាច្រើនរបស់វានៅមិនទាន់ទម្លាយនៅឡើយទេ។

ស្មាតហ្វូន Reno6 នេះ គឺមានបន្ទះឈីប Dimensity 1200 ខណៈពេលដែលស្មាតហ្វូន Reno6 Pro និង Pro+ ប្រហែលជានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 និង Snapdragon 888 SoC។ ស្មាតហ្វូនទាំង 3 នេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាសាកថ្ម  65W rapid charging ផងដែរ។ ស្មាតហ្វូន  Reno6 នេះគឺមានអេក្រង់ទំហំ 6.55 អ៊ីង AMOLED FHD+ ជាមួយនឹងគែមកោងផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 32-megapixel និង64-megapixel។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន